សារព័ត៌មានអាហ្សង់ទីនស្ងើចសរសើររូបភាពនារីវៀតណាម
|
សារព័ត៌មានអាហ្សង់ទីនស្ងើចសរសើររូបភាពនារីវៀតណាម (Image: VNA) |
(VOVworld) – នាថ្ងៃទី ៦ មិនា កាសែតធំរបស់អាហ្សង់ទីនឈ្មោះថា Clarin
បានចុះផ្សាយ អត្ថបទសរសេរស្ងើចសរសើរការតស៊ូរបស់យុទ្ធនារីវៀតណាម
Hai Ba Trung និងការចូលរួមរបស់នារីវៀតណាមក្នុងជីវភាពរស់នៅក្នុឱកាស
រំលឹកខួបអនុស្សាវរីយ៍ទិវានារីពិភពលោក ថ្ងៃទី ៨ មិនា។ ក្នុងអត្ថបទសរសេរ
អ្នកយកព័ត៌មាន Alicia Diaconu ដែលទើបនឹងទៅបំពេញទស្សនកិច្ចនៅ
វៀតណាម បានសង្កត់ធ្ងន់ទៅលើចំណាប់អរម្មណ៍ចំពោះរូបភាពនៃនារី
វៀតណាមជាពិសេសគឺរូបភាពរបស់យុទ្ធនារី Hai Ba Trung និងយុទ្ធនារី
Ba Trieu ក្នុងការតស៊ូការពារមាតុប្រទេស។ លោកស្រី Alicia Diaconu
ក៏ថែមទាំងសេរសេរអំពីរូបភាពរបស់នារីវៀតណាមនាបច្ចុប្បន្ន ផងដែរ៕