សារព័ត៌មានអេហ្ស៊ីបបានកោតសរសើរសមិទ្ធិផលលេចធ្លោរបស់វៀតណាម

(VOVWORLD) - អត្ថបទនេះបានកោតសរសើរប្រទេសវៀតណាមបន្ទាប់ពីរយៈពេល ៣៥ ឆ្នាំនៃការអនុវត្តគោលនយោបាយ "ផ្លាស់ប្ដូរថ្មី" ដឹកនាំដោយបក្សដែលបានអភិវឌ្ឍន៍ទៅជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលមធ្យម សេដ្ឋកិច្ចទីផ្សារមានភាពស្វាហាប់ ធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លា ល្បឿនកំណើនខ្ពស់ជាបន្តបន្ទាប់ ធានាថាប្រជាជនទាំងអស់គ្នាទទួលបានផលប្រយោជន៍ពីដំណើរការអភិវឌ្ឍន៍។
សារព័ត៌មានអេហ្ស៊ីបបានកោតសរសើរសមិទ្ធិផលលេចធ្លោរបស់វៀតណាម - ảnh 1សារព័ត៌មានអេហ្ស៊ីបបានកោតសរសើរសមិទ្ធិផលលេចធ្លោរបស់វៀតណាម

ក្នុងឱកាសមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនោះសារព័ត៌មានអេហ្ស៊ីបជាច្រើនបានចុះផ្សាយអត្ថបទសរសេរដោយកោតសរសើរចំពោះភាពជោគជ័យដ៏ធំធេងដែលវៀតណាមទទួលបានក្នុងរយៈពេលកន្លងមកក្រោមការដឹកនាំរបស់បក្ស។

កាសែតអេឡិចត្រូនិក“ ព័ត៌មានជនជាតិ” (elWatan News) នាថ្ងៃទី ២៣ មករាបានចុះផ្សាយអត្ថបទក្រោមចំណងជើងថា "ជោគជ័យរបស់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងបញ្ជាក់ពីការតំរង់ទិសដៅពង្រឹងទំនាក់ទំនងវៀតណាម - អេហ្ស៊ីប។ "។ អត្ថបទនេះបានកោតសរសើរប្រទេសវៀតណាមបន្ទាប់ពីរយៈពេល ៣៥ ឆ្នាំនៃការអនុវត្តគោលនយោបាយ "ផ្លាស់ប្ដូរថ្មី" ដឹកនាំដោយបក្សដែលបានអភិវឌ្ឍន៍ទៅជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលមធ្យម សេដ្ឋកិច្ចទីផ្សារមានភាពស្វាហាប់ ធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លា ល្បឿនកំណើនខ្ពស់ជាបន្តបន្ទាប់ ធានាថាប្រជាជនទាំងអស់គ្នាទទួលបានផលប្រយោជន៍ពីដំណើរការអភិវឌ្ឍន៍។ វៀតណាមបាន ចូលរួមវិភាគទានដល់អង្គការនិងវេទិកាអន្តរជាតិដ៏សំខាន់ៗជាច្រើនដោយបានទទួលតំណែងជាច្រើនប្រកបដោយជោគជ័យ។សមិទ្ធិផលដ៏ធំធេងដែលវៀតណាមសម្រេចបានគឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តដែលបង្កើតឡើងដោយលោកប្រធានាធិបតីហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ