សារមន្ទីប្រវត្តិសាស្រ្តជាតិបានរៀបចំពិធីទទួលយកឯកសារវត្ថុតាង
VOV-ព្រឹកថ្ងៃទី២៥កក្ដដា ២០១២ សារមន្ទីប្រវត្តិសាស្រ្តជាតិ បានរៀបចំពិធីទទួល
យកឯកសារ វត្ថុតាង ដែលប្រគល់ជូនដោយបុគ្គលនឹងអង្គការ១ចំនួន។ជាពិសេស
បណ្ឌិត Mai Ngoc Hongនាយកមជ្ឈមណ្ឌលស្រាវជ្រាវនឹងអនុវត្ត ពង្សាវិទ្យាវៀត
ណាមបានប្រគល់ជូនសារមន្ទី ផែនទីភូមិសាស្រ្តបុរាណ១ផ្ទាំងដោយរាជ្ជកាលស្តេច
ថាញ់(ចិន)បោះពុម្ភផ្សាយនាឆ្នាំ១៩០៤។ បណ្តវត្ថុតាងនឹងឯកសារដ៏ថ្លៃថ្លានេះនឹង
ត្រូវបានសារមន្ទីរក្សាទុក បំរើការងារស្រាវជ្រាវវិទ្យាសាស្រ្តក៏ដូចជាឧទ្ទេសនាមទៅ
កាន់សាធារណះជនក្នុងនឹងក្រៅប្រទេសអំពីប្រវត្តិសាស្រ្តវៀតណាម។លោក Vu
Quoc Hien នាយករងសារមន្ទីប្រវត្តិសាស្រ្តជាតិបានឲ្យដឹងថា៖ផែនទីភូមិសាស្រ្តនេះ
គឺជាឯកសារដ៏ថ្លៃថ្លា១។ពីព្រោះតាមផែនទីនេះ ដែនដីនៅភាគខាងត្បូងរបស់ចិន
គឺដល់តែកោះហាយណានដោយអត់មានប្រជុំកោះHoang Sa នឹង Truong Sa របស់
វៀតណាមទេ។តាំងពីរាជកាលបណ្តាស្តេច Nguyen វៀតណាមបានមានផែនទីដែល
បញ្ជាក់ច្បាស់អំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំង២នេះ ។តាមរយះបណ្តាឯកសារប្រវត្តិសាស្រ្ត អាចអះអាងបានថា៖បណ្តាបញ្ហាអំពីអធិប
តេយ្យភាពរបស់ប្រជុំកោះទាំង២នេះគឺមានមូលដ្ឋានវិទ្យសាស្រ្ត គតិយុត្តនឹងបានបង្ហាញច្បាស់ក្នុងប្រវត្តិសាស្រ្ត។នេះជាភស្តុតាងវិទ្យាសាស្រ្តដើម្បីបញ្ជាក់
ថា៖អធិបតេយ្យភាពរបស់ប្រជុំកោះHoang Sa នឹង Truong Sa គឺចំណុះវៀតណាម៕