សារអបអរសាទរជូនចំពោះមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម
(VOVWORLD) - គិតដល់ថ្ងៃទី ២២ ខែមករា មហាសន្និបាតបក្សកុម្មុយនិស្តវៀត ណាម ទទួលបានសារអបអរសាទរចំនួន ២១៥ ពីបណ្តាគណបក្ស, អង្គការក្នុងតំបន់និងអន្តរជាតិ, អង្គការមិត្តភាព, អង្គទូតនានានិងបុគ្គល មកពីប្រទេសចំនួន ៧៩។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិនិងមិត្តភក្តិអន្តរជាតិ |
នេះជាការលើកទឹកចិត្ត ដ៏ធំធេង ចំពោះកិច្ចការផ្លាស់ប្តូរថ្មី របស់វៀត ណាមដែលផ្តួចផ្តើមនិងដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម ហើយនេះក៏ជាការបង្ហាញយ៉ាងរស់រវើក នៃទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងបក្សកុម្មុយនិស្តវៀតណាម និងអង្គ ការនយោបាយដទៃក៏ដូចជាមិត្តភក្តិអន្តរជាតិផងដែរ។
អញ្ជើញថ្លែងក្នុងពិធីបើកមហា សន្និ បាតតំណាងទូទាំងប្រទេសលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម ដែលប្រារព្ធឡើងនាព្រឹកថ្ងៃទី ២៦ មករា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan តាងនាមគណៈអធិបតីនៃមហាសន្និបាត បានសម្តែងនូវការគោរពអរគុណចំពោះមនោសញ្ជេតនាមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រកប ដោយការយកចិត្តទុកដាក់និងការគាំទ្រពីគណបក្សនយោបាយនៃអង្គការអន្តរជាតិនានានិងមិត្តភក្តិ សម្រាប់បក្សកុម្មុយនីស្តនិងប្រជាជនវៀតណាម។ មហាសន្និបាតទូទាំងប្រទេសលើកទី XIII បានបន្តអះអាងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេស ដែលបក្សកុម្មុយនិស្តលើកឡើង នោះគឺ បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស គណបក្សនយោបាយ អង្គការអន្តរជាតិនិងមិត្តភក្តិអន្តរជាតិ រួមចំណែកចូលក្នុងបុព្វហេតុសន្តិភាពឯករាជ្យជាតិនិងវឌ្ឍនភាពសង្គមលើពិភពលោក៕