ស៊ីរីអះអាងថាប្រទេសខ្លួនលេងមានអាវុធគីមីទៀតហើយ

(VOVWORLD) -នៅក្នុងសន្និសីទស្ដីពីការរំសាយអាសព្វាវុធ ដែលអង្គការសហប្រជាជាតិរៀបចំឡើងនៅ ទីក្រុងហ្សឺណែវប្រទេសស្វីស នាថ្ងៃទី ២៨ កុម្ភៈ។

នៅក្នុងសន្និសីទស្ដីពីការរំសាយអាសព្វាវុធ ដែលអង្គការសហប្រជាជាតិរៀបចំឡើងនៅ ទីក្រុងហ្សឺណែវប្រទេសស្វីស នាថ្ងៃទី ២៨ កុម្ភៈនោះ ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ លោក Hussan Edin Aala បានអះអាងថា៖ ប្រទេសខ្លួនបានបំផ្លាញចោលឃ្លាំងអាវុធគីមី និងច្រានចោលការចោទប្រកាន់ដែលមិនត្រឹមត្រូវ របស់ប្រទេសជាច្រើន ដោយតម្រង់ទៅលើរដ្ឋអំណាចប្រធានាធិបតី លោក Bashar al-Assad ស្ដីពីការប្រើប្រាស់ប្រភេទអាវុធគីមី។ លោក Aala ក៏បានឲ្យដឹងទៀតថា៖ ក្រុមភេរវករនៅស៊ីរី ដូចជា៖ al-Nusra និងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) កំពុងមានអាវុធគីមីនៅក្នុងដៃ ព្រមទាំងច្កោលទោសយ៉ាងដាច់អហង្ការលើការប្រើប្រាស់អាវុធគីមីមិនថានៅទីន្លែងទីណាឡើយ។

ស្ដីពីបញ្ហានេះ រដ្ឋមន្ត្រិការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាងថា៖ ស៊ីរីបានបំផ្លាញចោលឃ្លាំងអាវុធគីមី និងស្ថិតក្នុងការគ្រប់គ្រងរបស់សហគមន៍អន្តរជាតិ។ លោក Lavrov បានចោទប្រកាន់អាមេរិក និងសម្ព័ន្ធមិត្តថា កំពុង ឆ្លៀតយកការចោទប្រកាន់ដោយគ្មានមូលដ្ឋាន អំពីការដែលរដ្ឋអំណាច Damascus ប្រើប្រាស់អាវុធគីមី ជាឧបករណ៍ប្រឆាំងនឹងប្រព័ន្ធនយោបាយស៊ីរី។

ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតអាមេរិកទទួលបន្ទុកការរំលាយអាវុធ លោក Robert Wood បានចោទប្រកាន់រុស្ស៊ីថា មិនប្រតិបត្តិយ៉ាងពេញលេញនូវភារកិច្ចរបស់ខ្លួន ក្នុងការឃ្លាំមើលដំណើរការបំផ្លាញចោលឃ្លាំងអាវុធគីមីរបស់ស៊ីរី ក៏ដូចជារារាំងរដ្ឋអំណាចប្រធានាធិបតីលោក Assad ប្រើប្រាស់អាវុធហាមឃាត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ