សិល្បករវីយ៉ូឡុង Hoang Tuan Cuong របស់វៀតណាមបានអញ្ចើញសម្ដែងប្រគុំតូរតន្ត្រី Toyota 2015

សិល្បករវីយ៉ូឡុង Hoang Tuan Cuong របស់វៀតណាមបានអញ្ចើញសម្ដែងប្រគុំតូរតន្ត្រី Toyota 2015 - ảnh 1
សិល្បករវីយ៉ូឡុង Hoang Tuan Cuong របស់វៀតណាមបានអញ្ចើញសម្ដែងប្រគុំតូរតន្ត្រី Toyota 2015 (vietnamnet.vn)


        Vovworld-រាត្រីតន្ត្រី Classic Toyota 2015 នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី​២២តុលា
​នៅរោងល្ខោនធំក្រុងហាណូយ។ កម្មវិធីឆ្នាំនេះមានការចូលរួមរបស់​សិល្បកររោង
ល្ខោន Budapest ល្បីឈ្មោះមកពីហុងគ្រីនិងសិល្បករវ័យ​ក្មេង​វៀត​ណាម Hoang
Tuan Cuong ជាអ្នកដែលដណ្ដើមបានរង្វាន់ល្បីឈ្មោះក្នុងបណ្ដា​ការប្រឡងវីយ៉ូឡុង
អន្តរជាតិ។ ឆ្នាំនេះរាត្រីតូរតន្ត្រី classic Toyota 2015 បាន​ប្រព្រឹត្ត​ទៅនៅប្រទេសអាស៊ី
ចំនួន៧រួមមានប៊្រុយណេ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ថៃ ឡាវនិងកម្ពុជាចាប់ពីថ្ងៃទី១០ដល់៣១តុលា។ ឆ្នាំនេះជាឆ្នាំទី១៨​រាត្រី classic Toyota បានប្រព្រឹត្តទៅនៅ
វៀតណាមដោយមជ្ឈមណ្ឌលរៀបចំ​សម្ដែងសិល្បៈ នាយកដ្ឋានទស្សនីយភាព
ក្រសួងវប្បធម៍កីឡានិងទេសចរណ៍​និងក្រុងហ៊ុនរថយន្ត Toyota អាស៊ី-ប៉ាស៊ីហ្វិក
សហការរៀបចំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ