សាលាអនុវិទ្យាល័យ Le Quy Don បានបើកឆ្នាំសិក្សាថ្មី។

សាលាអនុវិទ្យាល័យ Le Quy Don បានបើកឆ្នាំសិក្សាថ្មី។ - ảnh 1
សាលាអនុវិទ្យាល័យ Le Quy Don បានបើកឆ្នាំសិក្សាថ្មី។


       VOV-នាព្រឹកថ្ងៃទី៣កញ្ញា លោកគ្រូ អ្នកគ្រូនិងសិស្សានុស្សិសសាលា
​អនុវិទ្យាល័យ Le Quy Don ខ័ណ្ឌ Cau Giay ហាណូយបានរៀបចំពិធីបើកឆ្នាំ
​សិក្សាថ្មី២០១២-២០១៣។ រដ្ឋមន្ត្រីក្រសួងអប់រំបណ្ដុះបណ្ដាល Pham Vu Luan
បានចូលរួមពិធីនេះ។ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល Pham Vu Luan
មានគោលបំណងថា ជួរគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងសាលាបន្តខំប្រឹង ប្រែងម្ចាស់ការច្នៃប្រឌិតនាំសាលា​រក្សានៅក្រុមនាំមុខអំពីគុណភាពក្នុង
បណ្ដាសាលានៅហាណូយ រួមចំណែក​ក្នុង​ស្នាដៃរួមរបស់ផ្នែកអប់រំរដ្ឋធានី។
រដ្ឋមន្ត្រី Pham Vu Luan បានសង្កត់ធ្ងន់ថា៖

        “យើងបានស្ដាប់សំបុត្ររបស់ប្រធានរដ្ឋ Truong Tan Sang ផ្ញើជូនផ្នែកអប់រំ​
និង​បណ្ដុះបណ្ដាលក្នុងពេលឈានចូលឆ្នាំសិក្សាថ្មី២០១២-២០១៣។ ខ្ញុំជឿ
ជាក់ថា​សមូហភាណកម្មាភិបាលលោកគ្រូអ្នកគ្រូសាលានឹងប្រមូលផ្ដុំជាច្រើន ជាងទៀតក្នុងការកសាងលើកកំពស់​គុណភាពជួរគ្រូបង្រៀនមន្ត្រីគ្រប់គ្រងរបស់ សាលាដើម្បីលើកកំពស់ការទទួលខុសត្រូវនិងសិលធម៍វិជ្ជាជីវៈ។ បន្តជំរុញ ថែមទៀតការងារអប់រំជួយឲ្យប្អូនៗសិស្សា​នុស្សិសអភិវឌ្ឍន៍អំពីសិលធម៍បញ្ញា សោភ័ណ្ឌភាពក្រោយនេះក្លាយទៅជាពលរដ្ឋល្អមានប្រយោជន៍ចំពោះសង្គម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ