សាស្រ្តាចារ្យ Ngo Bao Chau ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកកិត្តិយសនៃសមាគមគណិតវិទ្យាទីក្រុងឡុង

(VOVWORLD) -  សាស្រ្តាចារ្យ Ngo Bao Chau ជាគណិតវិទូឆ្នើមម្នាក់ក្នុងចំណោម ៤ រូបដែលមិនធ្វើការនៅចក្រភពអង់គ្លេស ទើប តែត្រូវបានសមាគមគណិតវិទ្យាទីក្រុងឡុងដ៍ ជ្រើសរើសជាសមាជិកកិត្តិយសនៃសមាគមនេះសម្រាប់ឆ្នាំ ២០២១។

សាស្រ្តាចារ្យ Ngo Bao Chau ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកកិត្តិយសនៃសមាគមគណិតវិទ្យាទីក្រុងឡុង - ảnh 1ក្នុងនាមជានាយកវិទ្យាសាស្រ្តនៃវិទ្យាស្ថានសម្រាប់ការសិក្សាគណិតវិទ្យាជាន់ខ្ពស់ អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះសាស្រ្តាចារ្យ Ngo Bao Chau បានចូលរួមវិភាគទានជាច្រើនដល់គណិតវិទ្យារបស់ប្រទេសក៏ដូចជាបានជំរុញនិស្សិតជាច្រើនជំនាន់ឲ្យរៀនគណិតវិទ្យា (រូបថត៖ VOV)

នៅឆ្នាំនេះ សមាជិកកិត្តិយសចំនួន ៤ រូប ត្រូវបានជ្រើសរើសជាសមាជិកនៃសមាគមរួមមាន សាស្រ្តាចារ្យ Ngo Bao Chau ធ្វើការនៅសាកលវិទ្យាល័យ Chicago (សហរដ្ឋអាមេរិក) និងវិទ្យាស្ថានសម្រាប់ការសិក្សាជាន់ខ្ពស់ផ្នែកគណិតវិទ្យា (វៀត ណាម); សាស្រ្តាចារ្យ Laure Saint-Raymond ធ្វើការនៅវិទ្យាស្ថានបារាំង សម្រាប់ការសិក្សាជាន់ខ្ពស់ (IHES); សាស្ត្រាចារ្យ Peter Sarnak ធ្វើការនៅវិទ្យាស្ថានសិក្សាជាន់ខ្ពស់ (Princeton សហរដ្ឋអាមេរិក); សាស្រ្តាចារ្យ Ya-Xiang Yuan ធ្វើការនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។

សមាគមគណិតវិទ្យាទីក្រុងឡុងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៦៥។ នេះជាសមាគមគណិតវិទ្យាចំណាស់ជាងគេមួយនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ