សិស្សវៀតណាមដណ្ដើមបានរង្វាន់ខ្ពស់ក្នុងការប្រឡង Olympic គីមីសាស្ត្រអន្តរជាតិ

សិស្សវៀតណាមដណ្ដើមបានរង្វាន់ខ្ពស់ក្នុងការប្រឡង Olympic គីមីសាស្ត្រអន្តរជាតិ - ảnh 1
សិស្សវៀតណាមដណ្ដើមបានរង្វាន់ខ្ពស់ក្នុងការប្រឡង Olympic គីមីសាស្ត្រអន្តរជាតិ(vov)

(VOV)_នៅសកលវិទ្យាល័យជាតិមូស្គូវ ដោយឈ្មោះ Lomonosov (រុស្ស៊ី) បាន
ប្រព្រឹត្ត ទៅពិធីបញ្ចប់ការប្រឡង Olympic គីមីសាស្ត្រអន្តរជាតិ ​លើក​​ទី៤៥​ និង​ប្រគល់មេដាយអោយបេក្ខជនដណ្ដើមបានរង្វាន់។ ក្រុម​សិស្ស​វៀត​ណាមចំនួន៤ នាក់ ដណ្ដើមបានមេដាយមាសចំនួន១គ្រឿង និង​មេដាយប្រាក់ចំនួន៣គ្រឿង។ 
លោក Do Quy Son ប្រធានក្រុម​វៀតណាម​ចូលរួមការប្រឡង Olympic គីមីសាស្ត្រ អន្តរជាតិ លើកទី៤៥  នេះ​បានអោយ​ដឹងថា÷

“និយាយរួមការប្រឡងឆ្នាំនេះគឺពិបាកណាស់។ ប៉ុន្តែ ក្រុមវៀតណាមនៅរក្សារ
បានតួនាទី ដែលយើងមានស្រាប់តាំងពី១០ឆ្នាំកន្លងទៅ គឺស្ថិតនៅក្នុង ​TOP បណ្ដា ក្រុមខ្លាំងបំផុត​។”

           ប្អូន Pham Quang Dung ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ​ឯកទេសវិទ្យាសាស្ត្រ  ធម្មជាតិ នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ ធម្មជាតិ-សកលវិទ្យាល័យជាតិហាណូយ  ដណ្ដើមបានមេដាយមាសបានអោយដឹងថា÷

          “ ប្អូនសប្បាយរីករាយណាស់។ ប្អូនបានខំប្រឹងប្រែងអស់ពីកម្លាំងកាយ​ចិត្ត។ ប្អូនសូមថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូ និងមិត្តភ័ក្តទាំងឡាយ ដែលបាន
នៅក្បែរប្អូនក្នុងរយះពេលកន្លងទៅ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ