សហគមន៍អន្តរជាតិបន្តបង្ហាញការព្រួយបារម្ភអំពីការវាយប្រហាររបស់ទួរគីសំដៅទៅលើកងកម្លាំងជនជាតិ Kurd នៅភាគខាងជើងស៊ីរី

(VOVWORLD) - នាថ្ងៃទី ៩ ខែតុលា សម្ព័ន្ធអារ៉ាប់ (AL) បានជូនដំណឹងនឹងរៀបចំកិច្ចប្រជុំជាបន្ទាន់មួយដើម្បីពិភាក្សាអំពីយុទ្ធនាការយោធារបស់ទួរគីសំដៅទៅលើកងកម្លាំងជនជាតិ Kurd នៅក្នុងប្រទេសស៊ីរី។
សហគមន៍អន្តរជាតិបន្តបង្ហាញការព្រួយបារម្ភអំពីការវាយប្រហាររបស់ទួរគីសំដៅទៅលើកងកម្លាំងជនជាតិ Kurd នៅភាគខាងជើងស៊ីរី - ảnh 1ទាហានអាមេរិកដើរឆ្លងកាត់រថយន្តយោធាមួយរបស់ទួរគី (រូបថត៖ vov.vn)

ជំនួយការអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់លោក Hossam Zaki បានឲ្យដឹងថាតាមសំណើរបស់អេហ្ស៊ីប រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសជាសមាជិក AL នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី ១២ ខែតុលានៅទីក្រុង Cairo (អេហ្ស៊ីប) ដើម្បីពិភាក្សាអំពីការឈ្លានពានរបស់ទួរគីលើដែនដីប្រទេសស៊ីរី។ លោក Zaki ក៏បានសង្កត់ធ្ងន់ថាយុទ្ធនាការនេះគឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់បណ្តាប្រទេសសមាជិក AL និងរំលោភលើគោលការណ៍នៃច្បាប់អន្តរជាតិផងដែរ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ីរ៉ាក់ លោក Barham Saleh បានព្រមានថាយុទ្ធនាការយោធារបស់ទួរគីប្រឆាំងនឹងកងកម្លាំងជនជាតិ Kurd នៅស៊ីរីនឹង        បណ្តាលឲ្យមានផលវិបាកសម្រាប់ប្រជាជននិងបង្កើតឱកាសសម្រាប់ក្រុមភេរវករនានានឹងកើនឡើងនៅទីនោះ។ លោកក៏បានអំពាវនាវឱ្យពិភពលោកទប់ស្កាត់សោនាដកម្មមនុស្សធម៌នៅស៊ីរីផងដែរ។

ក្រសួងការបរទេសគុយវ៉ែតក៏បានព្រមានថាសកម្មភាពយោធារបស់ទួរគីនៅស៊ីរីបានគំរាមកំហែងដល់សន្តិសុខនិងស្ថេរភាពនៃតំបន់ទាំងមូល។ ក្រសួងការបរទេសគុយវ៉ែតបានអំពាវនាវដល់ភាគីពាក់ព័ន្ធនានាគួរឲ្យអត់ធ្មត់និងចៀសវាងធ្វើសកម្មភាពយោធាដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ និងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរថែមទៀតដល់ជីវភាពរស់នៅរបស់ប្រជាជនស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ