សហគមន៍អន្តរជាតិប្រតិកម្មសកម្មចំពោះពង្រាងច្បាប់អ៊ុយក្រែនអំពីការប្រគល់បែបបទស្វ័យតសំរាប់ខេត្ត ចំនួន ២


សហគមន៍អន្តរជាតិប្រតិកម្មសកម្មចំពោះពង្រាងច្បាប់អ៊ុយក្រែនអំពីការប្រគល់បែបបទស្វ័យតសំរាប់ខេត្ត ចំនួន ២  - ảnh 1
សហគមន៍អន្តរជាតិប្រតិកម្មសកម្មចំពោះពង្រាងច្បាប់អ៊ុយក្រែនអំពីការប្រគល់បែបបទស្វ័យតសំរាប់
ខេត្ត ចំនួន ២ (Image : VNA)

(VOVworld) – ភាគីនានាដែលទាក់ទិនដល់វិបត្តិនៅអ៊ុយក្រែនបានមានប្រតិកម្មយ៉ាង
សកម្មចំពោះ ការដែលរដ្ឋសភាអ៊ុយក្រែនបានអនុម័តលើពង្រាងច្បាប់ប្រគល់បែបបទ
ស្វយ័តពិសេស ក្នុងរយៈពេល ៣ ឆ្នាំសំរាប់ខេត្ត Donetsk និងខេត្ត Lugansk បើកចេញ
ផ្លូវបែងចែករដ្ឋអំណាចលើទូទាំងប្រទេសតាមការផ្តើមគំនិតរបស់ប្រធានាធិបតី
អ៊ុយក្រែន លោក Petro Poroshenko។ នាថ្ងៃទី ១៦ កញ្ញា ប្រធានក្រុមប្រឹក្សាសហព័ន្ធ
រុស្ស៊ី (ព្រឹទ្ធសភា) លោកស្រី  Valentina Metvienko បានចាត់ទុកថា​៖  នេះគឺជាការ
បោះជំហានមួយដ៏ត្រឹមត្រូវសំដៅពង្រឹងដំណើរការសន្តិភាពនៅអ៊ុយក្រែន។ ប៉ុន្តែ
លោកស្រី Matvienko បានសង្កត់ធ្ងន់ថា៖ ត្រូវស្រាវជ្រាវយ៉ាងម៉ត់ចត់ឯកសារនេះ ក៏ដូចជាប្រតិកម្មរបស់រដ្ឋ អំណាចនៅ ខេត្ត Donetsk និងខេត្ត Lugansk។ នេះគឺជាបំណងប្រាថ្នារបស់ប្រជាជននៅតំបន់ខាងកើតអ៊ុយក្រែនដែលមិនម៉ែន
ជាការបែងចែក។ ឥឡូវនេះគឺជាដំណើក់កាលកសាងជំនឿជាក់រវាងភាគីនានា។
ក្នុងពេលនោះតំណាងស្ថាប័នទទួលបន្ទុកគោលនយោបាយកិចច្ចការបរទេសរបស់
សហភាពអឺរ៉ុបបានប្រកាសថា៖ ការអនុម័ត លើពង្រាងច្បាប់អំពីបែបបទពិសេស
ពោលខាងលើសមស្របនឹងផែនការសន្តិភាពទីក្រុង  Minsk។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បាន អំពាវនាវបន្តដំណើរការសន្ទនារវាងរុស្ស៊ីនិងអ៊ុយក្រែនសំដៅទទួលបានកិច្ចព្រមពៀង ឈប់បាញ់យូរអង្វែងនៅតំបន់ខាងកើតអ៊ុយក្រែននិងដោះស្រាយជំលោះនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ