|
កិច្ចប្រជុំរបស់បណ្ដារដ្ឋមន្រ្តីការបរទេសក្រុមP៥+១នៅទីក្រុងវីយែននាថ្ងៃទី១៣ កក្កដា
(រូបថត៖Xinhua/Vietnamplus) |
(VOVworld) - សហគមន៍អន្តរជាតិបន្តមានការវាយតំលៃយ៉ាងសកម្មចំពោះកិច្ចព្រម
ព្រៀងនុយគ្លេអ៊ែរប្រវត្តិសាស្ត្ររវាងក្រុម P៥+១និងអ៊ីរ៉ង់។អធិការបតីអាល្លឺម៉ង់ លោក
ស្រី Angela Merkel នាថ្ងៃទី១៤ កក្កដា បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង ដែលទទួល
បាននៅទីក្រុង វីយែន របស់អូទ្រីស ជាសមិទ្ធិផលសំខាន់នៃគោល នយោបាយស្វិត
ស្វាញនិងការទូតអន្តរជាតិ។លោកស្រីបានថ្លែងថា លទ្ធផលនេះមាន អត្ថន័យដ៏
សំខាន់ចំពោះស្ថានភាពសន្តិសុខនៅតំបន់ទាំងមូលក៏ដូចជានៅក្រៅ តំបន់ផង
ដែរ។
នាថ្ងៃដដែល អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក
Jens Stoltenberg ក៏បានអបអរសាទរឯកសារដែលទើបនឹងទទួលបាននេះ។ក្រសួង
ការបរទេសអង់គ្លេសបានចេញសេចក្ដីប្រកាសដោយបានឲ្យដឹងថា រដ្ឋមន្រ្តីការ
បរទេសលោក Philip Hammond អបអរសាទរការទទួលបានកិច្ចព្រម ព្រៀងពោល
ខាងលើ។ជាមួយគ្នានោះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានថ្លែង
ថា កិច្ចព្រមព្រៀងនុយគ្លេអ៊ែរជាមួយអ៊ីរ៉ង់នឹងបើកផ្លូវសំរាប់ សម្ព័ន្ធភាពដ៏ធំទូ
លាយ១ដើម្បីប្រយុទ្ធប្រឆាំងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស និងអង្គការ
ភេរវកម្មផ្សេងៗទៀត៕