សហគមអន្តរជាតិដាក់ចេញកញ្ចប់ថវិការសំដៅដោះស្រាយបញ្ហាស៊ីរី

          

សហគមអន្តរជាតិដាក់ចេញកញ្ចប់ថវិការសំដៅដោះស្រាយបញ្ហាស៊ីរី - ảnh 1
លោក Kofi Annan ទៅស៊ីរីដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាស៊ីរី
(រូបថតៈ Internet)


           (VOVworld)-នាថ្ងៃទី ១១មិនាបន្ទាប់ពីកិច្ចប្រជុំទី២ជាមួយប្រធានាធិបតី Xyri
Bashar Al Assad បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ និង សម្ព័ន្ធអារ៉ាប់
លោក Kofi Annanបានថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានថា លោកមានសុទិដ្ឋិ
និយម ប៉ុន្តែ លោកក៏ទទួលស្គាល់ថា នឹងពិបាកទទួលបានកិច្ចព្រមព្រៀងបញ្ឈប់អំពើ
ហឹង្សានៅស៊ីរី។ អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ Kofi Annan ឲ្យដឹងថា
លោកបានដាក់ចេញរាល់កញ្ចប់សំណើជាក់ស្តែងជាមួយប្រធានាធិបតីស៊ីរីសំដៅដោះ ស្រាយវិបត្តិនៅស៊ីរីដែលតាមលោក Kofi Annanថា សំណើទាំងនោះ នឹងជះ ឥទ្ធិពល ពិតប្រាកដដល់សភាពការណ៌ជាក់ស្តែង និងជួយបំផុសឡើងដំណើការ មួយសំដៅ
បញ្ឈប់វិបត្តិនេះ។ ក៏តាមលោក Annanថា ការពិភាគ្សាជាមួយប្រធានា ធិបតី Assad នឹងផ្តោតលើគោលដៅសំខាន់នៃដំណើការនោះ នោះគឺបញ្ឈប់ភ្លាមអំពើ ហិង្សា និង
សម្លាប់មនុស្សនិងឲ្យបណ្តាអង្គការមនុស្សធម៌ចូលក្នុងបណ្តាចំណុចក្តៅនិងចាប់ផ្តើម ឡើងវិញការសន្ទនានយោបាយមួយ៕


ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ