សហគ្រាសអឺរ៉ុបរំពឹងថាវៀតណាមនឹងជំរុញគោលនយោបាយដើម្បីរក្សាកំណើន

(VOVWORLD) - យោងតាមលោក Dominik Meichle ប្រធាន EuroCham វៀតណាម សក្ដានុពល សេដ្ឋកិច្ចរបស់វៀតណាមគឺមិនអាចបដិសេធបាន ហើយសហគមន៍ធុរកិច្ចអឺរ៉ុបនៅតែ ជឿជាក់លើកំណើនរយៈពេលវែងរបស់វៀតណាម។ 
សហគ្រាសអឺរ៉ុបរំពឹងថាវៀតណាមនឹងជំរុញគោលនយោបាយដើម្បីរក្សាកំណើន - ảnh 1ក្រុមហ៊ុន SCAVI Hue (ដើមទុនវិនិយោគ ១០០% របស់ក្រុមហ៊ុន Financière B'Lao សាធារណៈរដ្ឋបារាំង) នៅសួនឧស្សាហកម្ម Phong Dien ខេត្ត Thua Thien - ខេត្ត Hue បង្កើតការងារ និងប្រាក់ចំណូលសម្រាប់កម្មករជាង ៦៥០០ នាក់។ រូបគំនូរ៖ Tran Viet/TTXVN
នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហូជីមិញ សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham) បានប្រកាសរបាយការណ៍សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) សម្រាប់ ត្រីមាសទី ២ ឆ្នាំ ២០២៤ ដែលបង្ហាញថា សន្ទស្សន៍នេះបានថយចុះបន្តិចមកត្រឹម ៥១,៣ ហើយសហគមន៍ធុរកិច្ចរំពឹងថា វៀតណាមបន្តជំរុញគោលនយោបាយ ដើម្បីរក្សាកំណើន។
យោងតាមលោក Dominik Meichle ប្រធាន EuroCham វៀតណាម សក្ដានុពល សេដ្ឋកិច្ចរបស់វៀតណាមគឺមិនអាចបដិសេធបាន ហើយសហគមន៍ធុរកិច្ចអឺរ៉ុបនៅតែ ជឿជាក់លើកំណើនរយៈពេលវែងរបស់វៀតណាម។ ទោះបីជាការស្ទង់មតិនេះចង្អុល បង្ហាញវិស័យនានាដែលត្រូវការកែលម្អក៏ដោយ  ប៉ុន្តែ EuroCham ជឿជាក់ថា ការ ជំរុញកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយឧបសគ្គផ្នែករដ្ឋបាល និងបទប្បញ្ញត្តិ នឹងបង្កើតបរិយាកាសអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងទាក់ទាញជាងមុន ដោយ នាំមកនូវផលប្រយោជន៍សម្រាប់សហគមន៍ធុរកិច្ចទាំងអឺរ៉ុប និងវៀតណាម។
លទ្ធផលនៃការស្ទង់មតិសន្ទស្សន៍ BCI ក៏បង្ហាញឲ្យឃើញនូវផ្ទាំងគំនូរដ៏រស់រវើក នៃទិដ្ឋភាពអាជីវកម្ម ដូចជាអព្យាក្រឹតកាបូនកំពុងជាកូនសោរក្នុងការទាក់ទាញ FDI ប្រកបដោយគុណភាពពីអឺរ៉ុប។ ទាក់ទងនឹងចំណុចវិជ្ជមានមួយទៀត ការចុះហត្ថលេខា លើក្រឹត្យស្តីពីកិច្ចព្រមព្រៀងទិញថាមពលអគ្គីសនីផ្ទាល់ (DPPA) បាននាំមកនូវក្តី សង្ឃឹមក្នុងការពន្លឿនការអនុវត្តយ៉ាងឆាប់រហ័ស ហើយអាចដោះស្រាយបញ្ហាប្រឈម មួយចំនួនតាមរយៈការកែលម្អលទ្ធភាពទទួលបានប្រភពថាមពលស្អាត ក៏ដូចជាលើក ទឹកចិត្តការអភិវឌ្ឍប្រកបដោយចីរភាពឲ្យកាន់តែប្រសើរឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ