សហព័ន្ធរុស្ស៊ីជានិច្ចកាលប្រកៀកស្មាជាមួយវៀតណាម

(VOVworld) - សហព័ន្ធរុស្ស៊ីជានិច្ចកាលប្រកៀកស្មាជាមួយវៀតណាម។ប្រធានាធិប
តីសហព័ន្ធរុស្ស៊ីលោក Vladimir Putin បានអះអាងដូច្នេះនៅពិធីទទួលជួបសន្ទនាជា
មួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Nguyen Thanh Son ទៅជូនសារ
តាំងនាថ្ងៃទី១៩ វិច្ឆិកា។លោក Putin បានអះអាងថា ការពង្រឹងទំនាក់ទំនងដៃគូយុទ្ធ
សាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ីបានឆ្លើយតបយ៉ាងពេញលេញទៅ
នឹងផលប្រយោជន៍យូរអង្វែងរបស់ភាគីទាំង២។

សហព័ន្ធរុស្ស៊ីជានិច្ចកាលប្រកៀកស្មាជាមួយវៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Nguyen Thanh Son ទៅជូនសារតាំងដល់
ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin


“ទំនាក់ទំនងមិត្តភាពជាប្រពៃណីពីជាច្រើនឆ្នាំមកបានផ្សាភ្ជាប់យើងខ្ញុំជាមួយវៀត
ណាម។ការពង្រឹងទំនាក់ទំនងសហប្រតិបតិ្តការយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងប្រ
ទេសទាំង២បានឆ្លើយតបទៅនឹងតម្រូវការរួមរបស់ប្រទេសនិមួយៗនាពេលអនា
គតយូរអង្វែង។យើងកំពុងបង្កើនកិច្ចសហប្រតិបតិ្តការក្នុងវិស័យថាមពលរាប់ទាំង
ថាមពលនុយគ្លេអែរសន្តិភាព និងក្នុងវិស័យឧស្សាហកម្មប្រេងឧស្ម័នផង។ហើយ
យើងកំពុងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសម្ព័ន្ធ
មិត្តគយ (រួមមានរុស្ស៊ី បែឡារុស និងកាហ្សាក់ស្ថាន)ជាមួយវៀតណាម។យើងខ្ញុំក៏
កំពុងរង់ចាំដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់លោកអគ្គលេខាបក្សកុម្មុយនិសវៀត
ណាម Nguyen Phu Trong នាសប្តាហ៍ខាងមុខនេះផងដែរ”៕                                

                                          Diep Anh អ្នកយកព័ត៏មានរបស់VOVប្រចាំនៅរុស្ស៊ី

ប្រតិកម្មទៅវិញ

ផ្សេងៗ