សហព័ន្ធរុស្ស៊ី៖មីទ្ទីងរំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម
|
សហព័ន្ធរុស្ស៊ី៖មីទ្ទីងរំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម (VOV) |
Vovworld-នាថ្ងៃទី៣០មករានៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុងម៉ូស្គូ បាន
ប្រព្រឹត្តទៅពិធីមីទ្ទីងរំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម
និងសន្និសីទលាតត្រដាងការងារបក្សឆ្នាំ២០១៥។ ថ្លែងមតិនៅពិធីមីទ្ទីងនេះ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Nguyen Thanh Son បាន
រំលឹកឡើងវិញនូវអត្ថន័យប្រវត្តិសាស្ត្រនិងតួរនាទីដឹកនាំរបស់បក្ស ក្នុងកំណាត់ផ្លូវ
៨៥ឆ្នាំកន្លងមក។
“យើងរំលឹកឡើងវិញខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាមក្នុង
កាលៈទេសៈយើងកំពុងក្នុងកិច្ចការសមាហរណកម្ម។ យើងមោទនភាពវាយតំលៃ
រាល់កំណាត់ផ្លូវជោគជ័យដ៏ធំធេងក្រោមកិច្ចដឹកនាំរបស់បក្ស។ យើងបានបង្ហាញ
ឲ្យសំរាប់មិត្តភក្តិលើពិភពលោកឃើញថា ប្រជាជាតិវៀតណាមជាប្រជាជាតិ
អង់អាចក្លាហានឈ្លាសវៃបញ្ញា។យើងជាប្រជាជាតិស្នេហាសន្តិភាព។ យើងមាន
បំណងសមាហរណកម្ម រួមជាមួយប្រទេសនានាលើពិភពលោកកសាងពិភពលោក
មួយសម្បូររុងរឿង៕”