សហព័ន្ធអាល្លឺម៉ង់ប្រកាសមិនផ្ដល់អាវុធសំរាប់អ៊ុយក្រែន
|
សហព័ន្ធអាល្លឺម៉ង់ប្រកាសមិនផ្ដល់អាវុធសំរាប់អ៊ុយក្រែន (Reuters) |
Vovworld-អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាថ្ងៃទី២កុម្ភៈបាន
មានដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី Budapest របស់ហុងគ្រីដើម្បីពិភាគ្សាជាមួយ
មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះស្ដីពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាដំបន់ដែលយកចិត្ត
ទុកដាក់ដូចគ្នា។ ថ្លែងមតិបន្ទាប់ពីការចរចារជាមួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ
លោក Viktor Orban អធិការបតី Merkel បានអះអាងថា បែកឡាំងនឹងមិនផ្ដល់អាវុធ
សំរាប់អ៊ុយក្រែនឡើយ ពីព្រោះនេះមិនមែនជាការដោះស្រាយបញ្ហាបច្ចុប្បន្នទេ។
ខណៈពេលនោះ នាយករដ្ឋមន្ត្រី Orban ក៏បាននាំចេញសេចក្តីប្រកាសប្រហាក់
ប្រហែលដែរ។ រាល់សេចក្តីប្រកាសនេះត្រូវបាននាំចេញបន្ទាប់ពីមធ្យោបាយផ្សព្វ
ផ្សាយអន្តរជាតិបានឲ្យដឹងថាអាមេរិកកំពុងគិតគូផ្ដល់អាវុធសំរាប់អ៊ុយក្រែន៕