សហភាពអឺរ៉ុប(EU)យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាម

(VOVWORLD) - នាថ្ងៃទី ២១ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត និងជាប្រធាន គណៈ ប្រតិភូ EU រួមទាំងឯកអគ្គរដ្ឋទូតជាសមាជិក EU នៅទីក្រុងហាណូយ ផងដែរ។
សហភាពអឺរ៉ុប(EU)យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ក្នុងជំនួបជាមួយប្រតិភូ (រូបថតៈ chinhphu.vn) 

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមបានអះអាងថា: វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ដល់តួនាទីនិងឋានៈរបស់សហភាពអឺរ៉ុបក្នុងតំបន់ និងលើពិភព លោកហើយសង្ឃឹមថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត។ ក្នុងស្មារតីនេះឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យឯកអគ្គរដ្ឋទូត ប្រធានគណៈ ប្រតិភូ EU និងឯកអគ្គរដ្ឋទូតនៃប្រទេស សមាជិក EU ជម្រុញនិងនាំមកនូវកិច្ច សហ ប្រតិបត្តិការរវាងវៀតណាមនិង EU ក៏ដូចជារវាងវៀតណាមជាមួយប្រទេសសមាជិក EU និមួយៗ ឲ្យកាន់តែ ស៊ីជម្រៅ ជាពិសេស ឈានដល់ការចុះហត្ថលេខានិងផ្តល់សច្ចាប័នយ៉ាង ឆាប់ៗដល់កិច្ចព្រមព្រៀង EVFTA ។ លោកក៏សង្ឃឹមផងដែរថាបណ្តាប្រទេស សមាជិក EU នឹងគាំទ្រដល់បេក្ខភាពរបស់វៀតណាមសម្រាប់ អាសនៈមិន អចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០- ២០២១។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមកំពុងព្យាយាមដោះស្រាយបញ្ហាការនេសាទខុសច្បាប់មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង(IUU) ដោយស្នើសុំឱ្យសហភាពអ៊ឺរ៉ុបពិចារណាការដក ចេញនូវកាតលឿងសំរាប់ជលផលនេសាទរបស់វៀតណាម។

សហភាពអឺរ៉ុប(EU)យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាម - ảnh 2ប្រតិភូថតរូបអនុស្សាវរីយ៍ (រូបថតៈ chinhphu.vn) 

តាងនាមឱ្យឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបនៅវៀតណាម ឯកអគ្គរដ្ឋទូតនិងជាប្រធានប្រតិភូសហភាពអឺរ៉ុបលោក Bruno Angelet បានអះអាងថានឹងរួមជាមួយឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេស សមាជិក EU នឹងខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីនាំមកនូវកិច្ច សហប្រតិបត្តិការរវាងវៀត ណាមនិងសហភាពអឺរ៉ុបឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសដើម្បីជំរុញការចុះហត្ថលេខាលើ EVFTA   យ៉ាងឆាប់ៗ មានប្រសិទ្ធភាពនិងឈានចូលការអនុវត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ