សហភាពអឺរ៉ុបខំប្រឹងប្រែងពង្រឹងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកជាមួយអាមេរិក

សហភាពអឺរ៉ុបខំប្រឹងប្រែងពង្រឹងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកជាមួយអាមេរិក  - ảnh 1
សហភាពអឺរ៉ុបខំប្រឹងប្រែងពង្រឹងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកជាមួយអាមេរិក (VOV)


(VOVworld) – នាថ្ងៃទី ៩ កុម្ភៈ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអាមេរិក
 តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស
របស់ សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បានជួបសន្ទនាជាមួយ
 ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងកាលៈទេសៈ ទំនាក់ទំនង
ឆ្លង មហាសមុទ្រអាត្លង់ទិកកំពុងអស្ថិរភាព។ ដំណើរទស្សនកិច្ចនៅអាមេរិក
លើកនេះ របស់លោកស្រី Mogherini ត្រូវបានចាត់ទុកសំដៅដោះស្រាយរាល់
ការខ្វែងគំនិត រវាងប្រធានាធិបតី Trumps ជាមួយបណ្ដាថ្នាក់ដឹកនាំអឺរ៉ុប។
លោក Trumps បាន សម្តែងការគាំទ្រខ្លាំងចំពោះការចាកចេញពី EU របស់
អង់គ្លេស ហើយចាត់ទុក ថា៖ នេះគឺជាការជ្រើសរើសត្រឹមត្រូវមួយ ព្រមទាំង
សម្តែងគោលបំណងទទួល បានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយក្រុងឡុង
យ៉ាងឆាប់ៗ។ មុននោះ​ លោកស្រី  Mogherini បានជួបចរចារជាមួយរដ្ឋមន្ត្រី
ការបរទេសអាមេរិក លោក Rex Tillerson អំពីទំនាក់ទំនងទ្វេភាគី ការសាក
ល្បងរួមក្នុងការប្រយុទ្ធប្រឆាំងនឹងលិទ្ធិ ភេរវកម្ម​ ការពង្រឹងសមត្ថភាពការ
ពារជាតិនៅអឺរ៉ុប វិបត្តិនៅអ៊ុយក្រែននិងស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ