សហភាពអ៊ឺរ៉ុបប្រកាសតបតវិញចំពោះវិធានការពន្ធដាររបស់អាមេរិក
(VOVWORLD) -លោកស្រី Malmstrom បានសម្តែង ការសោកស្តាយ ចំពោះជម្រើសរបស់សហរដ្ឋអាមេរិកក្នុងការយកពន្ធ លើ ទំនិញនាំចូលរបស់ EU ។
ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប (EU) លោកស្រី Cecilia Malmstrom (រូបថត៖ vnanet.vn) |
នាថ្ងៃទី ១៨ ខែតុលា ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប (EU) លោកស្រី Cecilia Malmstrom បានប្រកាសថា EU គ្មានជំរើសណាមួយ ក្រៅពីការតបតវិញចំពោះអាមេរិក ខណៈដែលអាមេរិកបានតម្លើងពន្ធថ្មីទៅលើទំនិញរបស់ EU ដែលមានតម្លៃ ៧,៥ ពាន់លានដុល្លារ។ លោកស្រី Malmstrom បានសម្តែង ការសោកស្តាយ ចំពោះជម្រើសរបស់សហរដ្ឋអាមេរិកក្នុងការយកពន្ធ លើ ទំនិញនាំចូលរបស់ EU ។
នាថ្ងៃដដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់លោក Olaf Scholz បានឲ្យដឹងថា ក្រុមមន្ត្រីសហភាពអឺរ៉ុបកំពុងធ្វើការយ៉ាងសកម្ម សំដៅទទួលឲ្យបាន
កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងរារាំងគ្រោះអាសន្នយកពន្ធ
ដែលទីក្រុងវ៉ាស៊ីនតោនបានគំរាមកំហែងរួចមក។ ទន្ទឹមនឹងនេះ លោកក៏បានសម្ដែងក្ដី សុទិថិនិយមអំពីយថាទស្សន៍ទទួលបានកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិកផងដែរ៕