សហរដ្ឋអាមេរិក និងជប៉ុនប្រឆាំងនឹងសកម្មភាពយោធូបនីយកម្ម ដោយ​បង្កអស្ថិរភាព​នៅលើសមុទ្រខាងកើត និង សមុទ្រ Hoa Tung

(VOVWORLD) -រដ្ឋមន្រ្តីការពារជាតិអាមេរិកស្ដីទី លោក Patrick Shanahan បានចាត់ទុកថា កិច្ចប្រជុំនេះគឺជាសក្ខីភាពមួយអំពីការសន្យារបស់ប្រទេសទាំងពីរចំពោះមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក ប្រកបដោយសេរីភាព និងបើកទូលាយ។

នាថ្ងៃទី ១៩ ខែមេសា នៅទីស្នាក់ការក្រសួងការបរទេសអាមេរិក បានប្រព្រឹត្តិទៅកិច្ចប្រជុំនៃគណកម្មការពិគ្រោះយោបល់សន្តិសុខ អាមេរិក - ជប៉ុន ឬហៅថាកិច្ចប្រជុំ ២ បូក ២។ ចូលរួមកិច្ចប្រជុំនេះ មានវត្តនាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo រដ្ឋមន្រ្តីការពារជាតិអាមេរិកស្ដីទី លោក Patrick Shanahan រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono និងរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Takeshi Iwaya ។

កិច្ចប្រជុំនេះបានផ្ដោតលើកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងជប៉ុនដើម្បីទប់ទល់នឹងបរិយាកាសសន្តិសុខតំបន់ ដែលកំពុងមានការវិវឌ្ឍ រួមមាន៖ គោលដៅលុបបំបាត់នុយគ្លេអ៊ែរទាំងស្រុង ហើយត្រូវបាន ស.ប.ប.ក បញ្ជាក់យ៉ាងពេញលេញ  លើកកម្ពស់សមត្ថភាពរបស់សម្ព័ន្ធភាពអាមេរិក - ជប៉ុនលើវិស័យសន្តិសុខ កិច្ចសហប្រតិបត្តិការដើម្បីរក្សាតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក ប្រកបដោយសេរីភាព និងបើកទូលាយ ជាដើម។

ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានរួមបន្ទាប់ពីកិច្ចប្រជុំនេះ លោក រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានសង្តត់ធ្ងន់ថា៖

“យើងខ្ញុំប្រឆាំងជំទាស់រាល់សកម្មភាពយោធូបនីយកម្ម ដោយបង្កអស្ថិរភាពនៅលើសមុទ្រខាងកើត និង សមុទ្រ Hoa Tung ។ យើងខ្ញុំដាស់តឿនដល់ភាគីទាក់ទិននានាគោរពប្រតិបត្តិច្បាប់ និងការទូតយ៉ាងពេញលេញ ប្រកាន់ខ្ជាប់នឹងដំណោះស្រាយ ដោយសន្តិវិធីសម្រាប់រាល់ជម្លោះនៅលើសមុទ្រ ដែល មិនគំរាមកំហែងឬប្រើកម្លាំង។ ភាគីទាក់ទិនទាំងអស់ត្រូវគោរព អនុសញ្ញាស្តីពីច្បាប់សមុទ្រផងដែរ”។

ចំណែកឯ រដ្ឋមន្រ្តីការពារជាតិអាមេរិកស្ដីទី លោក Patrick Shanahan បានចាត់ទុកថា កិច្ចប្រជុំនេះគឺជាសក្ខីភាពមួយអំពីការសន្យារបស់ប្រទេសទាំងពីរចំពោះមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក ប្រកបដោយសេរីភាព និងបើកទូលាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ