សហរដ្ឋអាមេរិក និងរុស្ស៊ីពិភាក្សាអំពីវិធីកាត់បន្ថយហានិភ័យភាពតានតឹងកើនឡើង

(VOVWORLD) - ឆ្លើយតបទៅនឹងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរងមន្ទីរបញ្ចកោណលោកស្រី Sabrina Singh បាននិយាយថា ជំនួបនេះត្រូវបានផ្តួចផ្តើមឡើងដោយភាគីរុស្ស៊ី។
សហរដ្ឋអាមេរិក និងរុស្ស៊ីពិភាក្សាអំពីវិធីកាត់បន្ថយហានិភ័យភាពតានតឹងកើនឡើង - ảnh 1រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Andrei Belousov (ស្តាំ) និងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ។ រូបថត៖ Pravda/TTXVN

មន្ទីរបញ្ចកោណបានប្រកាសថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីរុស្ស៊ី លោក Andrei Belousov កាលពីថ្ងៃទី១២ ខែកក្កដា បានពិភាក្សាតាមទូរស័ព្ទចាលើកទីពីរក្នុងរយៈពេលត្រឹមតែជាង ២ សប្តាហ៍ប៉ុណ្ណោះ។

ឆ្លើយតបទៅនឹងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរងមន្ទីរបញ្ចកោណលោកស្រី Sabrina Singh បាននិយាយថា ជំនួបនេះត្រូវបានផ្តួចផ្តើមឡើងដោយភាគីរុស្ស៊ី។ លោកស្រី Singh បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនងបើកចំហរក្នុងអំឡុងពេលជម្លោះនៅអ៊ុយក្រែន។

ទន្ទឹមនឹងនោះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានពិភាក្សាអំពី "បញ្ហាទប់ស្កាត់ការគំរាមកំហែងផ្នែកសន្តិសុខ និងកាត់បន្ថយហានិភ័យតានតឹងកើនឡើងដែលអាចកើតមានឡើង"។ ភាគីទាំងពីរបានយល់ព្រមបន្តការសន្ទនាតាមទូរស័ព្ទ ទោះបីជាមានភាពតានតឹងខ្លាំងជុំវិញជម្លោះនៅអ៊ុយក្រែនក៏ដោយ។

មុននេះ កាលពីថ្ងៃទី ២៥ ខែមិថុនា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា រដ្ឋមន្ត្រីការពារជាតិលោក Belousov និងសមភាគីអាមេរិកលោក Austin បានពិភាក្សាតាមទូរស័ព្ទស្ដីពីបញ្ហាអ៊ុយក្រែនតាមគំនិតផ្តួចផ្តើមរបស់វ៉ាស៊ីនតោន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ