សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង-ជប៉ុនចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

(VOVWORLD) - នាថ្ងៃទី ២៨ ខែកក្កដា រដ្ឋមន្ត្រីការពារជាតិអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិត្រីភាគី។ 
សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង-ជប៉ុនចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ - ảnh 1(ពីឆ្វេងទៅស្តាំ) រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Shin Won Sik រដ្ឋមន្ត្រីការពារជាតិជប៉ុន Minoru Kihara និងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៅទីក្រុងតូក្យូ ប្រទេសជប៉ុន (រូបថត៖ Kyodo/TTXVN)

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Shin Won Sik នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះជាកិច្ចប្រជុំត្រីភាគីលើកទីពីរក្នុងរយៈពេលមិនដល់ពីរខែផង។ កិច្ចប្រជុំចុងក្រោយបានធ្វើឡើងនៅប្រទេសសិង្ហបុរីកាលពីដើមខែមិថុនា។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយជំនួបនោះ រដ្ឋមន្ត្រីការពារជាតិប្រទេសម្ចាស់ផ្ទះ លោក Kihara បាននិយាយថា អនុស្សរណៈនៃការយោគយល់គ្នា រួមមានកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងបី តាមរយៈការរៀបចំវេននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជារៀងរាល់ឆ្នាំ និងចែករំលែកព័ត៌មានយ៉ាងជិតស្និទ្ធអំពីស្ថានភាពនៅលើឧបទ្វីបកូរ៉េ។

នៅព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិជប៉ុន Kihara បានជួបជាមួយសមភាគីកូរ៉េខាងត្បូង លោក Shin Won Sik ដែលក្នុងនោះភាគីទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ