សហរដ្ឋអាមេរិកចង់ជួយដោះស្រាយភាពតានតឹងការទូតជប៉ុន - កូរ៉េខាងត្បូង

(VOVWORLD) -ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាថ្ងៃទី ៣០ ខែកក្កដា ក្នុងពេលធ្វើដំណើរទៅទីក្រុងបាងកកប្រទេសថៃ ប្រមុខការទូតអាមេរិករូបនេះបានសង្កត់ធ្ងន់ថាជប៉ុននិងកូរ៉េខាងត្បូងគឺសុទ្ធតែជាដៃគូដ៏ល្អ របស់អាមេរិក។
សហរដ្ឋអាមេរិកចង់ជួយដោះស្រាយភាពតានតឹងការទូតជប៉ុន - កូរ៉េខាងត្បូង - ảnh 1 រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo (រូបថត៖ vnanet.vn)

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រកាសថា នឹងលើកទឹកចិត្តដល់សម្ព័ន្ធមិត្តអាស៊ីធំបំផុតរបស់ទីក្រុងវ៉ាស៊ីនតោនគឺជប៉ុននិងកូរ៉េខាងត្បូងដើម្បី“ ស្វែងរកផ្លូវឆ្ពោះទៅអនាគត” សំដៅដោះស្រាយការខ្វែងគំនិតគ្នាខាងការទូត។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាថ្ងៃទី ៣០ ខែកក្កដា ក្នុងពេលធ្វើដំណើរទៅទីក្រុងបាងកកប្រទេសថៃ ប្រមុខការទូតអាមេរិករូបនេះបានសង្កត់ធ្ងន់ថាជប៉ុននិងកូរ៉េខាងត្បូងគឺសុទ្ធតែជាដៃគូដ៏ល្អ របស់អាមេរិក។ ប្រទេសទាំងពីរកំពុងសហការយ៉ាងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ហេតុដូច្នេះហើយ ការជួយប្រទេសទាំងពីរក្នុងការដោះស្រាយការខ្វែងគំនិតគឺដើរតួនាទីដ៏សំខាន់ចំពោះអាមេរិក។

តាមគម្រោង រដ្ឋមន្រ្តីការបរទេសលោក Pompeo នឹងមានជំនួបដាច់ដោយឡែកជាមួយសមភាគីជប៉ុននិងកូរ៉េខាងត្បូង ហើយបន្ទាប់មកនឹងចូលរួមកិច្ចពិភាក្សាការងារត្រីភាគី នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រិការបរទេសអាស៊ាននៅទីក្រុងបាងកក នៃប្រទេសថៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ