សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដោយឯកតោភាគីលើអ៊ីរ៉ង់

(VOVWORLD) - លោក Trump ក៏បានឲ្យដឹងថា លោកបានចេញក្រឹត្យនីតិប្រតិបត្តិ ស្ដីពីការ ស្ដារ រាល់បទដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ ព្រមទាំងដាក់ទណ្ឌកម្មថ្មី ហើយគ្រប់គ្រងការនាំចេញចំពោះបុគ្គល និងអង្គភាពចំនួន ២៧ ដែលបានគាំទ្រប្រតិបត្ដិការពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ មីស៊ីល និងអាវុធទូទៅរបស់អ៊ីរ៉ង់។
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដោយឯកតោភាគីលើអ៊ីរ៉ង់ - ảnh 1 ទិដ្ឋភាពទូទៅនៃរោងចក្រនុយក្លេអ៊ែរ Natanz របស់អ៊ីរ៉ង់ (រូបថតៈ IRNA / VNA)

ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី ២១ ខែកញ្ញាបានចេញក្រឹត្យនីតិប្រតិបត្តិ ដោយដាក់ទណ្ឌកម្មដោយឯកតោភាគីលើអ៊ីរ៉ង់។ ជាក់ស្ដែង លោក Donald Trumpបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងគ្មានពេលណាអនុញ្ញាតឱ្យអ៊ីរ៉ង់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរឡើយ ក៏ដូចជាគំរាមកំហែងដល់ពិភពលោកជាមួយនឹងការផ្គត់ផ្គង់អាវុធទូទៅ និងមីស៊ីលផ្លោង ដល់អ៊ីរ៉ង់ផងដែរ។ លោក Trump ក៏បានឲ្យដឹងថា លោកបានចេញក្រឹត្យនីតិប្រតិបត្តិ ស្ដីពីការ ស្ដារ រាល់បទដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ ព្រមទាំងដាក់ទណ្ឌកម្មថ្មី ហើយគ្រប់គ្រងការនាំចេញចំពោះបុគ្គល និងអង្គភាពចំនួន ២៧ ដែលបានគាំទ្រប្រតិបត្ដិការពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ មីស៊ីល និងអាវុធទូទៅរបស់អ៊ីរ៉ង់។ លើលពីនេះទៅទៀត ប្រធានាធិបតី លោក Trump ក៏បានប្រកាសថា អាមេរិកនឹងប្រើប្រាស់ឧបករណ៍ដែលមានស្រាប់ ដើម្បីរារាំងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍អាវុធទូទៅ នុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ