សហរដ្ឋអាមេរិកដាស់តឿនកូរ៉េខាងត្បូង និងជប៉ុន ស្វែង​រកដំណោះស្រាយ​ប្រកបដោយ​ភាពច្នៃប្រឌិតសម្រាប់ការខ្វែងគំនិតគ្នាខាងពាណិជ្ជកម្ម

(VOVWORLD) -សហរដ្ឋអាមេរិកបានស្នើឲ្យជប៉ុន និងកូរ៉េខាងត្បូងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ។
សហរដ្ឋអាមេរិកដាស់តឿនកូរ៉េខាងត្បូង និងជប៉ុន ស្វែង​រកដំណោះស្រាយ​ប្រកបដោយ​ភាពច្នៃប្រឌិតសម្រាប់ការខ្វែងគំនិតគ្នាខាងពាណិជ្ជកម្ម - ảnh 1 កប៉ាល់ដឹកទំនិញនៅទីក្រុងតូក្យូប្រទេសជប៉ុន ( រូបថត៖ AFP / VNA)

នាថ្ងៃទី ១២ ខែសីហា រដ្ឋាភិបាលអាមេរិកបានសង្កត់ធ្ងន់ថាកូរ៉េខាងត្បូង ជប៉ុនគប្បីស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការខ្វែងគំនិតគ្នារវាងប្រ ទេសទាំងពីរបន្ទាប់ពីទីក្រុងសេអ៊ូលបានជំរុញវិធានការតបតវិញ ចំពោះរាល់បទ បញ្ញត្តិ ស្ដីពីការដាក់កំហិតក្នុងការនាំចេញរបស់ទីក្រុងតូក្យូ។ ក្រៅពីនេះទីក្រុងវ៉ាស៊ីនតោនបានអះអាងថាបន្តត្រៀមខ្លួនជាស្រេចជំរុញកិច្ចសន្ទនារវាង សម្ព័ន្ធមិត្តអាស៊ីទាំងពីរនេះ។ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានដកស្រង់សម្ដី របស់អ្នកនាំ ពាក្យមួយរូប នៃក្រសួងការបរទេសសហរដ្ឋអាមេរិកដែលថា៖ សហរដ្ឋអាមេរិកបានស្នើឲ្យជប៉ុន និងកូរ៉េខាងត្បូងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ។

មុននេះ ទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា នឹងលើកទឹកចិត្តការសន្ទនារវាងទីក្រុង សេអ៊ូលនិងតូក្យូ ប៉ុន្តែអាមេរិកនឹងមិនដើរតួនាទីជាអាជ្ញាកណ្ដាលក្នុងការសម្រុះ សម្រួលការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ