សហរដ្ឋអាមេរិកផ្ញើសារទៅកាន់ ស.ប.ប កូរ៉េ តាមរយៈប្រធានាធិបតីកូរ៉េខាងត្បូង

(VOVWORLD) -លោក Moon Jae-in ទើបនឹងធ្វើទស្សនកិច្ចនៅអាមេរិក កាលពីដើមខែមេសា ហើយមានជំនួបជាមួយ ប្រធានាធិបតីអាមេរិក លោក Donal Trump ក្នុងការខិតខំប្រឹងប្រែងធ្វើជាស្ពានតភ្ជាប់ឲ្យការចរចានុយគ្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាងដែលកំពុងឈរទ្រឹង។
សហរដ្ឋអាមេរិកផ្ញើសារទៅកាន់ ស.ប.ប កូរ៉េ តាមរយៈប្រធានាធិបតីកូរ៉េខាងត្បូង - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in (រូបថត៖ vnanet.vn)

ស្ថានីយ៍ទូរទស្សន៍ CNN របស់អាមេរិកបានដក់ស្រងព័ត៌មានការទូតរបស់កូរ៉េខាងត្បូងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in មានសារមួយ ដែលប្រធានាធិបតីអាមេរិក លោក Donal Trump មានបំណងចង់ផ្ញើទៅកាន់ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un។ លោក Moon Jae-in ទើបនឹងធ្វើទស្សនកិច្ចនៅអាមេរិក កាលពីដើមខែមេសា ហើយមានជំនួបជាមួយ ប្រធានាធិបតីអាមេរិក លោក Donal Trump ក្នុងការខិតខំប្រឹងប្រែងធ្វើជាស្ពានតភ្ជាប់ឲ្យការចរចានុយគ្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាងដែលកំពុងឈរទ្រឹង។

សារនេះបានផ្ដោតលើរាល់បញ្ហា ដែលមាន "សារៈសំខាន់ចំពោះទិសដៅធ្វើសកម្មភាពនាពេលបច្ចុប្បន្ន" និងរាល់ប្រការជាវិជ្ជមានសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប.ក "។ លើកពីនេះទៅទៀត ស្ដីពីដំណើរការចរចានុយគ្លេអ៊ែរនោះ ប្រធានាធិបតីកូរ៉េខាងត្បូងបានសម្តែងនូវទស្សនៈយ៉ាងច្បាស់លាស់ និងសាមញ្ញថា ទោះជាការព្រមព្រៀងនេះធំ ឬ តូច មិនល្អ ឬ ល្អក្ដី គឺចាំបាច់ត្រូវរក្សាដំណើរការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ