សហរដ្ឋអាមេរិកអះអាងសារជាថ្មីម្ដងទៀតត្រៀមខ្លួនជាស្រេចបន្តការចរចា ជាមួយ ស.ប.បកូរ៉េ
(VOVWORLD) - នាថ្ងៃទី ៩ ខែកក្កដា អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Stephen Biegun បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ ទៅកាន់កូរ៉េខាងត្បូង។
អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Stephen Biegun (ឆ្វេង) និងលោក Lee Do-hoon បេសកជនពិសេសរបស់កូរ៉េខាងត្បូងទទួលបន្ទុកបណ្ដាបញ្ហា ស.ប.បកូរ៉េ (រូបថត៖ TTXVN)
|
មន្ត្រីការទូតអាមេរិករូបនេះបានអះអាងសារជាថ្មីម្ដងទៀត ថា ទីក្រុងវ៉ាស៊ីនតោនគាំទ្រកិច្ចសហប្រតិបត្តិការអន្តរកូរ៉េយ៉ាងពេញទំហឹង ហើយត្រៀមខ្លួនជាស្រេច បន្តការចរចាជាមួយ ស.ប.បកូរ៉េ។
ក្នុងដំណើរទស្សនកិច្ចនេះលោក Stephen Biegun មានជំនួបចរចាជាមួយអនុរដ្ឋមន្រ្តីការបរទេសទីមួយរបស់កូរ៉េខាងត្បូងលោក Cho Sei-young និងលោក Lee Do-hoon បេសកជនពិសេសរបស់កូរ៉េខាងត្បូងទទួលបន្ទុកបណ្ដាបញ្ហា ស.ប.បកូរ៉េ ដើម្បីធ្វើការពិភាក្សាស្ដីពី ស.ប.បកូរ៉េ និងបញ្ហា ផ្សេងទៀត។ លោកក៏មានជំនួបជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha ផងដែរ។ នៅក្នុងជំនួបនេះ លោកបានសម្ដែងការគាំទ្រយ៉ាងខ្លាំងក្លារបស់ទីក្រុងវ៉ាស៊ីនតោនចំពោះកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ ហើយអះអាងសារជាថ្មីថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច បន្តការចរចាជាមួយ ស.ប.បកូរ៉េ មិនថាពេលវេលាណាមួយឡើយ។ លើលពីនេះទៅទៀត លោកក៏បានសង្កត់ធ្ងន់ទៅលើសម្ព័ន្ធភាពដ៏រឹងមាំរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូផងដែរ៕