ហ្វីលីពីននិងវៀតណាមមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងល្អប្រសើរ

(VOVWORLD) - ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៩ ជាមួយនឹងទំហំពាណិជ្ជកម្មសរុបជាង ៤,៥ ពាន់លានដុល្លារ។ 
ហ្វីលីពីននិងវៀតណាមមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងល្អប្រសើរ - ảnh 1ប្រធានគណៈរដ្ឋមន្រ្តីលោក Pham Van Dong និងនាយករដ្ឋមន្រ្តីហ្វីលីពីនលោក Ferdinand Marcos បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម របស់ប្រទេសទាំងពីរក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីននៅខែកញ្ញាឆ្នាំ ១៩៧៨  (ប្រភព៖ TTXVN)

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅវៀតណាមលោក Meynardo Los Banos Montealegre បានបញ្ជាក់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាមក្នុងឱកាសខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១២ កក្កដា ១៩៧៦ - ១២ កក្កដា ២០២១)។ ឯកអគ្គរដ្ឋទូត Meynardo Los Banos Montealegre បានឲ្យដឹងថា ជាមួយនឹងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាង ៥ ឆ្នាំកន្លងមក ហ្វីលីពីននិងវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងលើវិស័យជាច្រើន ដូចជាកិច្ចសហប្រតិបត្តិការលើសមុទ្រ ការការពារធនធានទឹក សន្តិសុខនិងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីសមុទ្រនិងឆ្នេរសមុទ្រជាដើម។

លោកឯកអគ្គរដ្ឋទូត Meynardo Los Banos Montealegre បានសម្តែងនូវគោលបំណងចង់បន្តនិងលើកកម្ពស់សមិទ្ធិផលដែលប្រទេសទាំងពីរសម្រេចបានក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងមកនេះ លើវិស័យសហប្រតិបត្តិការជាច្រើន ព្រមទាំងជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានសក្តានុពលធំធេង។ ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៩ ជាមួយនឹងទំហំពាណិជ្ជកម្មសរុបជាង ៤,៥ ពាន់លានដុល្លារ។ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ចំនួនទឹកប្រាក់ពាណិជ្ជកម្មសរុបក្នុងឆ្នាំ ២០២០ រវាងហ្វីលីពីននិងវៀតណាមបានថយចុះ ១៤% ដោយសម្រេចបាន ៤,២២ ពាន់លានដុល្លារអាមេរិក ក្នុងនោះវៀតណាមមានអតិរេកពាណិជ្ជកម្ម ១,៦៨ ពាន់លានដុល្លារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ