|
ព្រះមហាក្សត្រយានីហូឡង់់ Beatrix (រូបថត៖ Internet) |
(VOV)- ថ្ងៃទី២៨មេសា នាយករដ្ឋមន្រ្តីជិតផុតអាណាត្តិ របស់ហូឡង់ Mark Rutte បានជូនដំណឹងថា៖ ប្រទេសនេះនិងធ្វើការបោះឆ្នោតមុនកាលកំណត់នាថ្ងៃទី១២កញ្ញា
ខាងមុខ ដើម្បីបើកផ្លូវឲ្យការបង្កើតរដ្ឋាភិបាលថ្មី ជំនួសរដ្ឋាភិបាលនាបច្ចុប្បន្ន ដែលបាន
សូមលាលែងពីតំណែង។ ថ្ងៃទី២៣មេសាកន្លងទៅ លោក Mark Rutte បានដាក់ពាក្យ
សូមលាលែងពីតំណែងរបស់រដ្ឋាភិបាល ជូនព្រះមហាក្សត្រយានី Beatrix ក្រោយពីរដ្ឋា
ភិបាលរបស់លោកនឹងសំព័ន្ធមិត្តក្នុងរដ្ឋសភាគឺគណះបក្សសេរីស្តាំនិយម មិនទទួលបាន
ការស្រុះចិត្តគំនិតអំពីផែនការរិតត្បិតខ្លាំងសំដៅនាំ ប្រទេសនេះរួចផុតពីគ្រោះអាសន្ន
វិបត្តិ។ថ្ងៃទី២៤មេសាព្រះមហាក្សត្រយានី Beatrix សំណូមពរគណះរដ្ឋមន្រ្តីបន្តធ្វើការ
រហូតមកដល់ពេលដែលបង្កើតបានរដ្ឋាភិបាលថ្មី៕