ហូឡង់បានកំណត់អត្តសញ្ញាណជនរងគ្រោះដោយការធ្លាក់យន្តហោះ MH17បន្ថែម៤២នាក់
|
អ្នកសង្កេតការនៅកន្លែងយន្តហោះ MH17ធ្លាក់
(រូបថតៈAFP ) |
(VOVworld)-អ្នកជំនាញការរបស់ហូឡង់ទើបនឹងកំណត់អត្តសញ្ញាណជនរងគ្រោះ
ចំនួន ៤២នាក់ទៀត ក្នុងការធ្លាក់យន្តហោះម៉ាឡេស៊ីមានស្លាក់លេខ MH17 ដែល
ធ្លាក់នៅភាគខាង កើតរបស់ប្រទេសអ៊ុយក្រែន ដែលលើកចំនួនជនរងគ្រោះត្រូវ
បានកំណត់អត្តសញ្ញាណ ឡើង៦៥នាក់។ ក្នុងចំនួនសាកសព្វដែលទើបនឹងបាន
កំណត់អត្តសញ្ញាណនេះមានចំនួន ២១នាក់ជាពលរដ្ឋរបស់ហូឡង់ ហើយ២១នាក់
ជាពលរដ្ឋរបស់ប្រទេសដទៃ។ បណ្តាអ្នក សង្កេតការឲ្យដឹងថា មានប្រហែកសាក
សព្វចំនួន១៧៦ ត្រូវបានបញ្ចូនមកហូឡង់។ ក្នុងពេល ជាមួយនោះ ការងារស្វែង
រកសាកសព្វត្រូវផ្អាក ដោយសារអ្នកសង្កែតការទាំងអស់ត្រូវដក ចេញពីកន្លែង
កើតហេតុ សំដៅជៀសវាងជំលោះរវាងកងទ័ពរដ្ឋាភិបាលអ៊ុយក្រែន និងកម្លាំង ប្រឆាំងនៅភាគខាងកើត។ សព្វថ្ងៃ មិនទាន់ដឹងច្បាស់ថា ពេលណាក្រុមអ្នក
សង្កេតការនេះ នឹងត្រឡប់មកកន្លែងកើតហេតុបន្តការងារវិញឡើយ៕