អគ្គនាយកវិទ្យុសម្លេងវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូអ្នកកាសែតគុយបា
|
អគ្គនាយកវិទ្យុសម្លេង Nguyen Dang Tien និងលោកស្រី Barbara Virginia Doval Martinez |
(VOV)_នារសៀលថ្ងៃទី២២ តុលា នៅទីក្រុងហាណូយ អគ្គនាយកវិទ្យុសម្លេង វៀតណាម លោក Nguyen Dang Tien បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ
អ្នកកាសែតគុយបា ដែលបានមកបំពេញទស្សនកិច្ចការងារ។
នៅក្នុងជំនួបនេះ លោក Nguyen Dang Tien បានសង្កត់ធ្ងនថា៖ ប្រទេសវៀត
ណាម ក៏ដូចជាបណ្ដាអ្នកកាសែតវាយតំលៃខ្ពស់ គោរពនិងចងចាំជានិច្ចបណ្ដាម
នោសញ្ជេតនាមិត្តភាព សាមគ្គីភាព ការគាំទ្រដ៏ស្មោះត្រង់ដែលប្រជាជនគុយបាលៃ
ទុកសំរាប់វៀតណាម ក្នុងការតស៊ូដើម្បីឯករាជ្យ ជាតិ សេរីភាព និងឯកភាពប្រទេស
ជាតិ។មុននេះ ក៏ដូចជាក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិនាបច្ចុប្បន្ន។ ឧទ្ទេសនាម
អំពីវិទ្យុសម្លេងវៀតណាម អគ្គនាយក Nguyen Dang Tien បានអោយដឹងថា៖ ឆ្លង
កាត់ជិត៧០ឆ្នាំ កសាងនិងអភិវឌ្ឍន៍ វិទ្យុសម្លេងវៀតណាមជាស្ថាប័នផ្សព្វផ្សាយតែ
មួយគត់នៅវៀតណាមដែលមានប្រភេទកាសែតទាំង៤ (ផ្សាយសម្លេង កាសែតអេឡិកត្រូនិក កាសែតបោះពុម្ភ និងទូរទស្សន៍)។ ស្ដីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍នាពេល
ខាងមុខនេះ វិទ្យុសម្លេងវៀតណាមនឹងអភិវឌ្ឍន៍ ក្លាយទៅជាសម្ព័ន្ធសមាគមន៍ពហុមធ្យោបាយ ដើម្បីបំពេញតាមតម្រូវការរបស់បហាជន។
រីឯខ្លួនវិញ លោកស្រី Barbara Virginia Doval Martinez អនុប្រធានសមាគម
អ្នកកាសែតគុយបាមានគោលបំណងថា៖ នាពេលខាងមុខនេះ សមាគមអ្នកកា
សែតនៃប្រទេសទាំងពីរនឹងបន្តរឹតបន្តឹងទំនាក់ទំនងទ្វេភាគីថែមទៀត៕