អគ្គលេខា Nguyen Phu Trong ជួបសន្ទនាជាមួយប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Nikken
|
អគ្គលេខា Nguyen Phu Trong ជួបសន្ទនាជាមួយប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Nikken |
Vovworld-នារសៀលថ្ងៃទី១៧កញ្ញានៅរដ្ឋធានីតូក្យូអគ្គលេខាបក្សកុម្មុយនីស្ត
វៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយលោក Naotoshi
Okada ប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Nikken ជាសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ
ជួរមុខមួយរបស់ជប៉ុន។ នៅពិធីទទួលជួបសន្ទនានេះ អគ្គលេខា Nguyen Phu Trong
បានវាយតំលៃខ្ពស់ការដែល Nikken រៀបចំសន្និសីទអនាគតទ្វីបអាស៊ីជារៀងរាល់
ឆ្នាំ។ កាសែត Nikken ប្រចាំនៅវៀតណាមជានិច្ចកាលសកម្មបញ្ជូនព័ត៌មានអំពីវៀត
ណាមនិងទំនាក់ទំនងវៀតណាមជប៉ុន នេះជាកាណាល់ព័ត៌មានសំខាន់ជួយប្រជាជន
ជប៉ុននិងពិភពលោកយល់ដឹងអំពីស្ថានភាពវៀតណាមនិងទំនាក់ទំនងវៀតណាម-
ជប៉ុន។
រីឯលោក Naotoshi Okada បានថ្លែងអំណរគុណវៀតណាមបានសកម្មគាំទ្រចូល
រួមសន្និសីទអនាគតទ្វីបអាស៊ីនិងមានបំណងវៀតណាមនឹងបន្តចូលរួមសន្និសីទ
អនាគតទ្វីអាស៊ីឆ្នាំ២០១៦។
នាយប់ថ្ងៃដដែលប្រធានសភាជាន់ទាបជប៉ុនលោក Oshima Tadamori និងសម្ព័ន្ធ
ភាពព្រឹទ្ធសមាជិកមិត្តភាពជប៉ុន-វៀតណាមបានរៀបចំជប់លៀងស្វាគមន៍អគ្គលេខា
Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅវិមានប្រធានសភាជាន់ទាប៕