អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសាធារណៈរដ្ឋបេឡារុស
|
អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសាធារណៈរដ្ឋបេឡារុស (VOV) |
Vovworld-នារសៀលថ្ងៃទី២៧វិច្ឆិកានៅទីស្ដីការរដ្ឋសភានៅរដ្ឋធានី Minsk
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនា
ជាមួយលោក Anatoly Rubinov ប្រធានក្រុមប្រឹក្សាសាធារណៈរដ្ឋ(ព្រឹទ្ធសភា)
បេឡារុសស្ដីពីទំនាក់ទំនងទ្វេភាគីនិងស្ថានភាពសកម្មភាពរបស់រដ្ឋសភានៃ
ប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងសហប្រតិបត្តិការ
មិត្តភាពរវាងរដ្ឋសភានៃប្រទេសទាំងពីរមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍
ទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែងនិងចីរភាពលើគ្រប់វិស័យរវាងវៀតណាម
និងបេឡារុស។ ភាគីទាំងពីរចាត់ទុកថា ក្រុមសមាជិកសភាមិត្តភាពវៀតណាម
-បេឡារុសនិងក្រុមការងារនៃរដ្ឋសភាបេឡារុសសហប្រតិបត្តិការជាមួយរដ្ឋសភា
វៀតណាមត្រូវបន្តសហប្រតិបត្តិការជិតស្និទ្ធថែមទៀតដើម្បីដើរតួនាទីជាស្ពាន
តភ្ជាប់សំខាន់សំរាប់សកម្មភាពសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។
នាថ្ងៃដដែលអគ្គលេខា Nguyen Phu Trong និងគណៈប្រតិភូបានមកទស្សនា
រោងចក្ររថយន្ត Minsk (MAZ) និងទស្សនាសារមន្ទីប្រវត្តិសាស្ត្រសង្គ្រាមការពារ
ជាតិដ៏មហិមារ។
នាថ្ងៃដដែលក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះរដ្ឋមន្ត្រីក្រសួងឧស្សាហ
-ពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang បានធ្វើការជាមួយគណៈកម្មាធិការ
អន្តររដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មបេឡារុស-វៀត
ណាម អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក Bui Van Nam បានធ្វើការ
ជាមួយប្រធានគណៈកម្មាធិការសន្តិសុខជាតិបេឡារុសជាដើម៕