អគ្គលេខាគណៈបក្សការងារម៉ិកស៊ិកវាយតំលៃខ្ពស់ចំពោះបុព្វហេតុកសាងនិង អភិវឌ្ឍន៍របស់វៀតណាម

(VOVWORLD) - អគ្គលេខាគណៈបក្សការងារម៉ិកស៊ិក (PT) លោក Alberto Anaya Gutierez បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងគណៈ បក្សការងារម៉ិកស៊ិកជាមួយបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសរំលឹកខួបលើក ទី២០ទិវាបង្កើតទំនាក់ទំនងរវាងភាគីទាំង២ (ថ្ងៃទី២៥ វិច្ឆិកា)។

អគ្គលេខាគណៈបក្សការងារម៉ិកស៊ិកវាយតំលៃខ្ពស់ចំពោះបុព្វហេតុកសាងនិង អភិវឌ្ឍន៍របស់វៀតណាម - ảnh 1អគ្គលេខាគណៈបក្សការងារម៉ិកស៊ិក (PT) លោក Alberto Anaya Gutierez ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំម៉ិកស៊ិក (រូបថត៖ TTXVN) 

អគ្គលេខាលោក Alberto Anaya វាយតំលៃថា ការរៀបចំប្រកបដោយជោគ ជ័យនូវសន្និសីទកំពូល APEC ឆ្នាំ២០១៧ នាពេលកន្លងទៅនៅក្រុង Da Nang ជា សញ្ញានៃភាពជឿនលឿន ភាពសម្បូររុងរឿងនិងការអភិវឌ្ឍន៍របស់វៀតណាម។ សន្និសីទ APEC ២០១៧ ជាថ្មីម្ដងទៀតបានអះអាងនូវតួនាទីនិងកិត្យានុភាព កាន់តែកើនឡើងរបស់វៀតណាមលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ