អគ្គលេខាធិការ NATO អញ្ជើញបំពេញទស្សនកិច្ចជាលើកដំបូងនៅអ៊ុយក្រែន

អគ្គលេខាធិការ NATO អញ្ជើញបំពេញទស្សនកិច្ចជាលើកដំបូងនៅអ៊ុយក្រែន - ảnh 1
អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg
 (រូបថត៖AFP/TTXVN)

(VOVworld) - អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក
 Jens Stoltenberg នាថ្ងៃទី២១ កញ្ញា បានអញ្ជើញទៅបំពេញទស្សនកិច្ចជាលើកដំបូង
នៅអ៊ុយក្រែន ក្នុងកាលៈទេសៈដែលប្រទេសអឺរ៉ុបនេះកំពុងប្រឈមមុខទៅនឹង
ជំលោះបង្ហូរឈាមជាមួយកម្លាំងប្រឆាំងនៅភាគខាងកើតនិងវិបត្តិមិនដែលធ្លាប់មាន
តាំងពីមុនមកក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងរុស្ស៊ី។នាថ្ងៃទី២២ កញ្ញា
លោក Jens Stoltenberg គ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសន្តិសុខ
និងការពារជាតិអ៊ុយក្រែនក្រោយពីទៅទស្សនានៅ មណ្ឌលហ្វឹកហ្វឺនយោធានៅ
ភាគខាងលិចប្រទេសនេះ។ក៏ដូចជារដ្ឋាភិបាលអ៊ុយក្រែនដែរ អាមេរិកនិងសហ
ភាពអឺរ៉ុប NATO ជានិច្ចកាលចោទប្រកាន់រុស្ស៊ីដោយឈរ នៅខាងក្រោយកម្លាំង
ប្រឆាំងនៅភាគខាងកើតអ៊ុយក្រែន​ ដោយមិនអើពើដល់ការដែល ប្រទេសនេះ
បដិសេធជាច្រើនលើកច្រើនសារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ