អគ្គលេខាធិការ អ.ស.ប. ៖ ការបង្កាប្រយុទ្ធប្រឆាំងនឹងអាសន្នរោគអេបូឡាត្រូវការប្រភពកំលាំងជាង ២០ ដង
|
អគ្គលេខាធិការ អ.ស.ប. ៖ ការបង្កាប្រយុទ្ធប្រឆាំងនឹងអាសន្នរោគអេបូឡាត្រូវការប្រភពកំលាំងជាង ២០ ដង (Image: VNA) |
(VOVworld) – នាថ្ងៃទី ៩ តុលា អគ្គលេខាធិការនៃ អ.ស.ប. លោក Ban Ki-moon បាន អំពាវនាវឲ្យសហគមន៍អន្តរជាតិជំរុញយ៉ាងខ្លាំងថែមទៀតការខំប្រឹងប្រែងក្នុងការបង្កា ប្រឆាំងនឹងអាសន្នរោគអេបូឡាមុនពេលស្ថានភាពក្លាយទៅជាអក្រក់ទៅៗ។ ទន្ទឹមនឹង
នោះ លោក Ban Ki-moon បានសង្កត់ធ្ងន់ថា៖ ត្រូវបំផុសកំលាំងជាង ២០ ដង នាបច្ចុប្បន្ន
ដើម្បីបង្កាប្រឆាំងនឹងអាសន្នរោគនេះប្រកបដោយប្រសិទ្ធភាព។ ថ្លែងមតិនៅសន្និសីទ
នៃធានាគារពិភពលោក (WB) នាថ្ងៃទី ៩ តុលា អគ្គលេខាធិការនៃ អ.ស.ប. លោក
Ban Ki-moon បានសម្តែងការព្រួយបារម្ភចំពោះការរីករាលដាលរបស់ អាសន្នរោគ
អេបូឡានៅខាងក្រៅតំបន់អាហ្វ្រិកខាងលិច។ តាមតួរលេខស្ថិតិថ្មីបំផុត របស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា៖ គិតដល់ពេលនោះ មានករណីឆ្លងមេរោគអេបូឡាចំនួន ៨០០៣ នៅ Guinea Liberia និង Sierra Leone
ក្នុងនោះ អ្នកជំងឺចំនួន ៣៨០០ នាក់ត្រូវស្លាប់៕