អគ្គលេខាធិការ អ.ស.ប. អំពាវនាវឲ្យភាគីនានានៅសមុទ្រខាងកើតគោរពច្បាប់អន្តរជាតិ
|
អគ្គលេខាធិការ អ.ស.ប. អំពាវនាវឲ្យភាគីនានានៅសមុទ្រខាងកើតគោរពច្បាប់អន្តរជាតិ
(Image: VNA) |
(VOVworld) – ក្នុងក្របខ័ណ្ឌកិច្ចប្រជុំនៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ាន
សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ារនិងសន្និសីទាក់ទិននានានៅម៉ាឡេស៊ី នាថ្ងៃទី
២២ វិច្ឆិកា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានដាស់តឿនភាគី
ទាក់ទិន នានាអត់ធ្មត់និងគោរពច្បាប់អន្តរជាតិក្នុងការដោះស្រាយជំលោះ
អធិបតេយ្យភាព នៅសមុទ្រខាងកើត។ លោក Ban Ki Moon បានផ្តើមឡើង
ការអំពាវនាវពោលខាងលើបន្ទាប់ពីចិនប្រកាសនឹងបន្តកសាងមូលដ្ឋាន
សឹកនិងស៊ីវិលនៅប្រជុំកោះ សិប្បនិម្មិតនៅសមុទ្រខាងកើត៕