អគ្គលេខាធិការអង្គការសហប្រជាជាតិជ្រើសតាំងលោក Geir Pedersen ធ្វើជាបេសកជនថ្មីប្រចាំនៅស៊ីរី
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ទើបនឹងបានប្រកាសទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ ស្តីពីការតែងតាំងអ្នកការទូតន័រវេសលោក Geir Pedersen ធ្វើជាបេសកជនពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទូលបន្ទុកបញ្ហាស៊ីរី។
អ្នកការទូតន័រវេសលោក Geir Pedersen |
នាពេលបច្ចុប្បន្ន លោក Pedersen គឺជាឯកអគ្គរដ្ឋទូតន័រវេស ប្រចាំនៅប្រទេសចិនហើយលោកក៏ធ្លាប់កាន់តំណែងជាឯកអគ្គរដ្ឋទូតន័រវេសប្រចាំនៅអង្គការសហប្រជាជាតិ ផងដែរ។ យោងតាមសម្តីរបស់លោក Guterres ថា លោក Pedersen នឹងជួយឧបត្ថម្ភ គាំទ្រគណបក្សនយោបាយស៊ីរីដោយបង្កលក្ខណៈងាយស្រួលដើម្បីឆ្ពោះទៅរក ដំណោះស្រាយនយោបាយទូលំទូលាយនិងគួរឱ្យទុកចិត្តដែលអាចឆ្លើយតបទៅនឹងសេចក្តីប្រាថ្នាស្តីពីអធិបតេយ្យភាពរបស់ប្រជាជនស៊ីរីផងដែរ៕