អគ្គលេខាធិការ​អង្គការសហប្រជាជាតិបំពេញទស្សនកិច្ច​នៅ​សូម៉ាលី

(VOVWORLD) - ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងនៅពេលដែលប្រទេសសូម៉ាលីកំពុងទទួលរងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ ដែលបានធ្វើឱ្យមនុស្សជាច្រើនស្ថិតនៅមាត់ជ្រោះមរណៈដោយភាពអត់ឃ្លាន ខណៈដែលរដ្ឋាភិបាលសូម៉ាលីកំពុងប្រឈមមុខនឹងការបះបោរដ៏បង្ហូរឈាម។
អគ្គលេខាធិការ​អង្គការសហប្រជាជាតិបំពេញទស្សនកិច្ច​នៅ​សូម៉ាលី - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ Reuters)

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី ១១ ខែមេសា បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសសូម៉ាលី។ ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងនៅពេលដែលប្រទេសសូម៉ាលីកំពុងទទួលរងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ ដែលបានធ្វើឱ្យមនុស្សជាច្រើនស្ថិតនៅមាត់ជ្រោះមរណៈដោយភាពអត់ឃ្លាន ខណៈដែលរដ្ឋាភិបាលសូម៉ាលីកំពុងប្រឈមមុខនឹងការបះបោរដ៏បង្ហូរឈាម។ អង្គការសហប្រជាជាតិបានបើកការអំពាវនាវឲ្យបរិច្ចាគប្រមាណ ២,៦ ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនសូម៉ាលី ប៉ុន្តែបច្ចុប្បន្ន ទើបប្រមូលបានត្រឹមតែ ១៣% ប៉ុណ្ណោះ។  អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា ប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនសូម៉ាលីនឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំនេះ ដោយសារតែគ្រោះរាំងស្ងួត។ សកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មប្រហែល៧០% នៅក្នុងប្រទេសសូម៉ាលីបានបញ្ឈប់ទាំងស្រុង ឬរងផលប៉ះពាល់ដោយសារតែតម្លៃប្រេងឥន្ធនៈ និងវត្ថុធាតុដើមកើនឡើងខ្ពស់ ដែលបណ្តាលឱ្យកម្មករនិងនិយោជិតត្រូវឈប់សម្រាកពីការងារជាទ្រង់ទ្រាយធំ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ