អគ្គលេខាធិការអង្គការសហប្រជាជាតិលើកកំពស់នូវអត្ថន័យដ៏ធំធេងនៃជ័យជំនះលើពួកហ្វាក់ស៊ីស

អគ្គលេខាធិការអង្គការសហប្រជាជាតិលើកកំពស់នូវអត្ថន័យដ៏ធំធេងនៃជ័យជំនះលើពួកហ្វាក់ស៊ីស - ảnh 1
អគ្គលេខាធិការអង្គការសហប្រជាជាតិលើកកំពស់នូវអត្ថន័យដ៏ធំធេងនៃជ័យជំនះលើពួកហ្វាក់ស៊ីស (eyeradio.org)

        Vovworld-នាថ្ងៃទី៧ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក
Ban Ki Moon បានទៅកាន់ប៉ូឡុញដើម្បីចូលរួមពិធីរំលឹកខួបលើកទី៧០​នៃ​ជ័យ
ជំនះលើពួកហ្វាក់ស៊ីសបញ្ចប់សង្គ្រាមលោកលើកទី២ដែលបានរៀបចំឡើងនៅ
ទីក្រុង Gdansk។ ថ្លែងមតិនៅទីនេះ លោកអគ្គលេខាធិការ​ Ban Ki Moon បាន​
អះអាង​ថា​សង្គ្រាមលោកលើកទី២ជានិច្ចកាលរំលឹកជំនាន់បច្ចុប្បន្ននិងក្រោយៗ
ទៀតអំពីការឈឺចាប់ខ្លោចផ្សាបាតបង់ខូចខាតដែលគ្មានអ្វីអាចបំពេញបានឡើយ
ដោយសង្គ្រាមនិងជំលោះដែលបណ្ដាលឡើង។ តាមលោកថា អ្វីៗដែលមនុស្ស
​លោករងគ្រោះដោយសង្គ្រាមលោកលើកទី២ជាតំលៃដែលត្រូវសងវិញចំពោះ
លិទ្ធិហ្វាស៊ីស។ លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា អត្ថន័យសំខាន់មួយ​ក្នុង
​ចំណោមអត្ថន័យសំខាន់នៃជ័យជំនះនេះនោះគឺការបង្កើតនៃអង្គការ​សហប្រជាជាតិ
ដោយមានគោលដៅរក្សាសន្តិភាពសន្តិសុខពិភពលោកនិងបំរើ​បុព្វហេតុអភិវឌ្ឍន៍
រួមដើម្បីផលប្រយោជន៍របស់មនុស្ស។

        បន្ទាប់ពីប៉ូឡុញលោក Ban Ki Moon នឹងបំពេញទស្សនកិច្ចនៅ​អ៊ុយក្រែន​មុន
ពេលទៅកាន់សហព័ន្ធរុស្ស៊ីដើម្បីចូលរួមពិធីរំលឹកខួបលើកទី៧០នៃជ័យជំនះលើ
ពួកហ្វាក់ស៊ីសដែលនឹងរៀបចំនាថ្ងៃទី៩ឧសភាខាងមុខនៅរដ្ឋធានីម៉ូស្គូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ