អគ្គលេខាបក្ស Nguyen Phu Trong ចូលរួមសន្និសីទនគរបាលទូទាំងប្រទេស
|
អគ្គលេខាបក្ស Nguyen Phu Trong ចូលរួមសន្និសីទនគរបាលទូទាំងប្រទេស |
(VOV)_នាព្រឹកថ្ងៃទី២៦ ខែធ្នូ សន្និសីទនគរបាលទូទាំងប្រទេស បានប្រារព្វឡើង
នៅទីក្រុងហាណូយ។ គោលដៅរបស់សន្និសិទលើកនេះគឺបូកសរុប វាយតំលៃអំពីស្ថាន
ភាព លទ្ធផលដែលទទួលបានរបស់ផ្នែកនគរបាល និងចលនាប្រឡងប្រណាំង “ ដើម្បី
សន្តិសុខជាតិ” ឆ្នាំ២០១៦ ការអនុវត្តភារកិច្ចការងារធានាសន្តិសុខ សណ្ដាប់ធ្នាប់ និង
បំផុសចលនាប្រឡងប្រណាំង ឆ្នាំ ២០១៧ ក្នុងកងកម្លាំងនគរបាលប្រជាជន។ថ្លែង
មតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអោយដឹងថា៖ ឆ្នាំ
២០១៧ ជាឆ្នាំដើរតួនាទីដ៏សែនសំខាន់ ជាឆ្នាំទីពីរអនុវត្តសេចក្ដីសម្រេចចិត្តនៃ
មហាសន្និបាតបក្ស លើកទី១២ និងសន្និបាតបក្សភាគនគរបាលវៀតណាម លើក
ទី៦។ អគ្គលេខាបក្សបានស្នើអោយកងកម្លាំងនគរបាលប្រជាជនបន្តការងារ
កសាងបក្ស កសាងកងកម្លាំងនគរបាលប្រជាជនប្រកបដោយស្អាតស្អំ ខ្លាំងមាំ
មួន អនុវត្តតាមទស្សនះ គោលមាគា៍និង គោលការណ៍ គោលនយោបាយរបស់
បក្ស និងរដ្ឋ។ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានស្នើអោយកង
កម្លាំងនគរបាលប្រជាជនត្រូវជាកងកម្លាំងស្នូល រួមសហការជាមួយគ្រប់ក្រសួង
ស្ថាប័ន អង្គការដើម្បីរក្សារឹងមាំសន្តិសុខជាតិ សណ្ឋាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុង
គ្រប់កាលះទេសះ៕