អគ្គលេខាបក្ស Nguyen Phu Trong បានជួបសន្ទនាប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេស
|
អគ្គលេខាបក្ស Nguyen Phu Trong បានជួបសន្ទនាប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang |
(VOV)_នារសៀលថ្ងៃទី៩វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen
Phu Trong បានវាយតំលៃខ្ពស់លទ្ធផលនៃជំនួបពិភាក្សារវាងប្រធានគណៈកម្មាធិការ
អចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang ជាមួយ
ថ្នាក់ដឹកនាំប្រទេសវៀតណាម ហើយចាត់ទុកថា៖ដំណើរទស្សនកិច្ចលើកនេះបានរួម
ចំណែកសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនុកទុកចិត្តខាងនយោបាយ មិត្តភាព ជំ
រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលខាងមុខនេះ។ អគ្គលេខាបក្ស
ក៏បានស្នើអោយភាគីទាំងពីរត្រូវខំប្រឹងប្រែងអនុវត្តល្អ ការឯកភាពរួមរបស់ថ្នាក់
ដឹកនាំបក្សទាំងពីរ រដ្ឋទាំងពីរ។
រីឯ ប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន
លោក Zhang Dejiang បានជូនដំណឹងចំពោះអគ្គលេខាបក្ស អំពីលទ្ធផលនៃមហាសន្និ
បាតបក្ស លើកទី៦ របស់បក្សកម្មនិស្តចិន និងអះអាងថា៖ បក្សរដ្ឋាភិបាលចិនជា
និច្ចកាលគោរពនិងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ
បង្កើនទំនុកទុកចិត្តខាងនយោបាយ ផ្លាស់ប្តូរបទពិសោធន៍ ជំរុញកិច្ចសហប្រតិ
បត្តិការអំពីសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត៕