អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ លើកកម្ពស់ពហុភាគីនិយមដើម្បីអនាគតប្រកបដោយសន្តិភាព វិបុលភាព និងនិរន្តរភាព

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophone) នាថ្ងៃទី ៥ ខែតុលា ម៉ោងក្នុងស្រុកនៅទីក្រុងប៉ារីស ប្រទេស បារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញបន្តចូលរួមបណ្តាកិច្ចប្រជុំផ្លូវការ និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចប្រជុំ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ លើកកម្ពស់ពហុភាគីនិយមដើម្បីអនាគតប្រកបដោយសន្តិភាព វិបុលភាព និងនិរន្តរភាព - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមនិងថ្លែងនៅក្នុងសម័យប្រជុំ "សម្រាប់ពហុភាគីនិយមប្រកបដោយភាពច្នៃប្រឌិត" (រូបថត៖ Tri Dung/TTXVN)

ថ្លែងនៅក្នុងសម័យប្រជុំ "សម្រាប់ពហុភាគីនិយមប្រកបដោយការច្នៃប្រឌិត" អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអះអាងនូវតួនាទីដែលមិនអាចជំនួសបាននៃយន្តការពហុភាគី ហើយបានលើកឡើងពីការរួមចំណែករបស់អង្គការហ្វ្រង់កូហ្វូនីអន្តរជាតិនិងស្ថាប័នហ្វ្រង់កូហ្វូនីក្នុងការដោះស្រាយបញ្ហាកង្វល់រួមរបស់សហគមន៍អន្តរជាតិ ក៏ដូចជាដំណើរការកសាងក្របខ័ណ្ឌ និងគោលការណ៍សម្រាប់បញ្ហាដែលកំពុងកើតមានឡើង។

ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ស្ថាប័នពហុភាគី ក្នុងនោះមានអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ លោកអគ្គលេខាលបក្ស ប្រធានរដ្ឋតូ ឡឹម បានបញ្ជាក់ពីតម្រូវការក្នុងការជំរុញកំណែទម្រង់ ដើម្បីអាចឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងស្ថានភាពពិភពលោក និងលំហ ហ្វ្រង់កូហ្វូនី។ តាមនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឱ្យអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ បន្តជំរុញកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការអប់រំ តាមរយៈភាសាបារាំង ដើម្បីរក្សាបាននូវភាសាដ៏ស្រស់បំព្រង ផ្សាភ្ជាប់សមាជិកហ្វ្រង់កូហ្វូន ដោយហេតុនេះ ផ្សព្វផ្សាយលទ្ធផលកិច្ចសហប្រតិបត្តិការរបស់អង្គការ ហ្វ្រង់កូហ្វូនអន្តរជាតិ ដល់ប្រជាជនគ្រប់រូប។

នារសៀលថ្ងៃដដែល (ថ្ងៃទី៥ ខែតុលា) បានប្រព្រឹត្តទៅសម័យបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩។ បន្ទាប់ពីរយៈពេលពីរថ្ងៃធ្វើការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃសមាជិក ហ្វ្រង់កូហ្វូនីបានឯកភាពជាឯកច្ឆ័ន្ទលើឯកសារសំខាន់ៗជាច្រើន រួមទាំងសេចក្តីថ្លែងការណ៍រួម Villers-Cotterêts សេចក្តីសម្រេចចិត្តស្តីពីស្ថានភាពនយោបាយ និងពង្រឹងសន្តិភាពក្នុងលំហហ្វ្រង់កូហ្វូនី និងសេចក្តីប្រកាសនៃសាមគ្គីភាពជាមួយលីបង់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ