អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបអគ្គកុងស៊ុលកិត្តិយសវៀតណាមនិងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅអៀរឡង់

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអៀរឡង់ នាថ្ងៃទី ៣ ខែតុលា នៅរដ្ឋធានី Dublin អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានទទួលជួបជាមួយប្រធានក្រុមហ៊ុន Pacific Land គ្រុប អគ្គកុងស៊ុលកិត្តិយសវៀត ណាម ប្រចាំអៀរឡង់ Patrick McKillen។ 
អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបអគ្គកុងស៊ុលកិត្តិយសវៀតណាមនិងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅអៀរឡង់ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទទួលជួបអគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំអៀរឡង់ (រូបថត៖ TTXVN)

នៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម សង្ឃឹមថា លោកកុងស៊ុលកិត្តិយសនឹងដើរតួនាទីជាស្ពានដើម្បីជំរុញការផ្លាស់ប្តូរគណៈប្រតិភូរវាងតំបន់ និងធុរកិច្ចនៃភាគីទាំងពីរ; លើកទឹកចិត្តសហគ្រាសអៀរឡង់ ក្នុងនោះមានក្រុមហ៊ុន Pacific Land គ្រុប បន្តពង្រីកសកម្មភាពសហប្រតិបត្តិការជាមួយដៃគូវៀតណាមលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ទៅវិញទៅមក។

អញ្ជើញថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយតំណាងអាណិកជនវៀត ណាម ចំនួន ១៣០ នាក់ដែលកំពុងរស់នៅ សិក្សា ធ្វើការនៅអៀរឡង់ និងតំណាងឲ្យកម្មាភិបាល និងនិយោជិតនៃស្ថានទូតវៀតណាមប្រចាំនៅចក្រ ភពអង់គ្លេសនិងអៀរឡង់ខាងជើង អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបញ្ជាក់ថា ប្រទេសជាតិតែងតែរួមដំណើរជាមួយជនរួមជាតិ វៀតណាមនៅក្រៅប្រទេស។  បក្ស រដ្ឋ ជានិច្ចកាលចាត់ទុកសហគមន៍ជន វៀតណាមនៅក្រៅប្រទេសជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ចេញពី សាច់ឈាម និងជាធនធានដ៏សំខាន់របស់ប្រជាជាតិវៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ជឿជាក់ថា សហគមន៍ជនវៀតណាមនៅអៀរឡង់ បន្តជាស្ពានមិត្ដភាពវៀតណាម-អៀរឡង់ដ៏រឹងមាំ; ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឲ្យស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងទទួលបន្ទុកអៀរឡង់ ហើយនៅពេលខាងមុខគឺ ស្ថានទូតវៀតណាមប្រចាំនៅអៀរឡង់ បន្តយកចិត្តទុកដាក់ ជួយបងប្អូនអាណិកជនស្ថិរភាពជីវភាពរស់នៅកាន់តែល្អប្រសើរ សមាហរណកម្មល្អក្នុងសង្គមម្ចាស់ផ្ទះ រួបរួមអភិវឌ្ឍន៍    ព្រមទាំងរៀបចំសកម្មភាពជាច្រើន ដើម្បីប្រមូលផ្តុំបងប្អូនចូលរួម និងឆ្ពោះទៅមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ