អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតបណ្តាប្រទេសមកជូនសារតាំង

(VOVWORLD) -  នាព្រឹកថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត អាហ្សង់ទីន អាល់ហ្សេរី អាល្លឺម៉ង់ សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងស៊ុយអែត មកជូនសារតាំង ដោយចាប់ផ្តើមបេសកម្មកាទូត នៅវៀតណាម។

ទទួលជួបឯកអគ្គរដ្ឋទូតអាហ្សង់ទីន Marcos Antonio Bednarski លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមបានអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់និងមានបំណង ចង់បន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាហ្សង់ទីន ដែលជាដៃគូសំខាន់របស់វៀតណាមនៅអាមេរិកឡាទីន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមបានស្នើរថា នាពេលខាងមុខ លោកឯកអគ្គរដ្ឋទូតនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាម និងអាហ្សង់ទីន។

ទទួលជួបឯកអគ្គរដ្ឋទូតអាល់ហ្សេរី Sofiane Chaib លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយអាល់ ហ្សេរី; ស្នើឱ្យលោកឯកអគ្គរដ្ឋទូតជំរុញយ៉ាងសកម្ម និងលើកកំពស់ទំនាក់ទំនងទ្វេភាគី; គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនិងអន្តរជាតិ។

ទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោកស្រី Helga Margarete Barth លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមបានអះអាងថា រដ្ឋនិងរដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ក្នុងពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានថ្លែងអំណរគុណនិងស្នើឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ និង EU បន្តមានមានសម្លេងខ្លាំងថែមទៀតក្នុងការជួយដោះស្រាយជម្លោះ នៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ លោកតូ ឡឹមបានស្នើថា ភាគីទាំងពីរបន្តផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់និងដាក់ពង្រាយយន្តការសន្ទនាប្រកបដោយប្រសិទ្ធ ភាព។ បន្តសម្របសម្រួល និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។

ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Ri Sung Guk អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូឡឹម មានបំណងចង់សហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើងក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅឧបទ្វីបកូរ៉េ និងតំបន់អាស៊ីប៉ាស៊ីហ្វិក។

អបអរសាទរឯកអគ្គរដ្ឋទូតស៊ុយអែត Johan Ndisi ទទួលបេសកកម្មការទូតនៅវៀតណាម លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមសង្ឃឹមថា ភាគីទាំងពីរនឹងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនតាមរយៈសកម្មភាពសហប្រតិបត្តិការអប់រំ វប្បធម៌ និងសិល្បៈ កីឡា ការធ្វើដំណើរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានមានប្រសាសន៍ថា ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ...៕

ប្រតិកម្មទៅវិញ

ផ្សេងៗ