អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំជាប្រចាំរបស់ការិយាល័យនយោបាយ
(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែសីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខា បក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាប្រចាំរបស់ ការិយាល័យនយោបាយ ដើម្បីពិភាក្សា និងផ្តល់យោបល់លើបញ្ហាសំខាន់ៗមួយចំនួន ក្រោមសមត្ថកិច្ចដោះស្រាយរបស់ការិយាល័យនយោបាយ។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VNA) |
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃថា ការិយាល័យនយោបាយ និងគណៈលេខាបានច្បាមជាប់នូវកម្មវិធីរបស់គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាម ដើម្បីរៀបចំកិច្ចប្រជុំជាច្រើនទាំងដោយផ្ទាល់និងតាម អ៊ីនធឺណិត សំដៅអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តដែលមហា សន្និបាតបក្សលើកទី១៣ បានដាក់ចេញ។ ខុទ្ទកាល័យមជ្ឈិមបក្ស គណៈកម្មាធិការ បក្ស ស្ថាប័ននិងអង្គការពាក់ព័ន្ធ បានសម្របសម្រួលយ៉ាងល្អក្នុងការធ្វើសេនាធិការ និងរៀបចំការអនុវត្ត; ការងារអនុវត្តបណ្ដាឯកសារ និងសេចក្តីសន្និដ្ឋានរបស់ការិយា ល័យនយោបាយ និងគណៈលេខា មានប្រសិទ្ធភាព... ទោះជាយ៉ាងណាក៏ដោយ បរិមាណការងារដែលនៅសេសសល់ក្នុងកម្មវិធីការងាររបស់ការិយាល័យនយោបាយ និង គណៈលេខា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ នៅសល់ច្រើនទៀត។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យការិយាល័យនយោបាយ ផ្តល់អាទិភាពដល់ការដោះស្រាយក្រុមគម្រោង ដែលត្រូវបានដាក់ជូនសន្និបាតមជ្ឈិម លើកទី ១០ និងសន្និបាតមជ្ឈិមបន្ទាប់; ក្រុមគម្រោង ដែលត្រូវការដោះស្រាយដើម្បី បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន; ដោះស្រាយការលំបាក ឧបសគ្គសម្រាប់មូលដ្ឋាន និងសហ គ្រាសឱ្យបានទាន់ពេលវេលា; រក្សាស្ថិរភាពនយោបាយសង្គម បង្កើតស្មារតីរីករាយ សម្រាប់ប្រជាជនក្នុងផលិតកម្ម និងជីវភាពរស់នៅ។ ការិយាល័យនយោបាយចាំបាច់ត្រូវធ្វើការ សម្រេចចិត្តលើបញ្ហាដែលកើតឡើង ដោយបាវចនា "ផលប្រយោជន៍ជាតិ ប្រជាជាតិ និងប្រជាជនជាចម្បងបំផុត"៕