អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ធ្វើជាប្រធានកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការដឹកនាំការបូកសរុប៤០ឆ្នាំនៃការផ្លាស់ប្ដូរថ្មី

(VOVWORLD) - អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មការដឹកនាំការបូកសរុប៤០ឆ្នាំនៃការផ្លាស់ប្ដូរថ្មី បានវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកគណៈកម្មការដឹកនាំដោយបានតាក់តែងសេចក្ដីព្រាងរបាយការណ៍បូកសរុបបញ្ហាទ្រឹស្តី និងជាក់ស្ដែងមួយចំនួនក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មីនៅវៀតណាម។ 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ធ្វើជាប្រធានកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការដឹកនាំការបូកសរុប៤០ឆ្នាំនៃការផ្លាស់ប្ដូរថ្មី - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញថ្លែងបើកកិច្ចប្រជុំ។ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី ២២ សីហា នៅទីក្រុងហាណូយ គណៈកម្មការដឹកនាំការបូកសរុប បញ្ហាទ្រឹស្តី និងជាក់ស្តែងមួយចំនួនអំពីបុព្វហេតុផ្លាស់ប្ដូរថ្មីតាមទិសដៅសង្គមនិយម ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនៅវៀតណាម (គណៈកម្មការដឹកនាំការបូកសរុប ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី) បានបើកកិច្ចប្រជុំលើកទី ៤។ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មការដឹកនាំការបូកសរុប៤០ឆ្នាំនៃការផ្លាស់ប្ដូរថ្មី បានវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកគណៈកម្មការដឹកនាំដោយបានតាក់តែងសេចក្ដីព្រាងរបាយការណ៍បូកសរុបបញ្ហាទ្រឹស្តី និងជាក់ស្ដែងមួយចំនួនក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មីនៅវៀតណាម។ នេះជាឯកសារសំខាន់ដែលរួមចំណែកដោយ ផ្ទាល់ដល់ការតាក់តែងសេចក្តីព្រាងរបាយការណ៍នយោបាយ ដែលដាក់ជូនមហាសន្និបាតបក្សលើកទី១៤។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថាចាំបាច់ត្រូវឯកភាព លើការយល់ដឹងអំពីបរិបទថ្មីរបស់ប្រទេសជាតិបន្ទាប់ពី ៤០ឆ្នាំអនុវត្តន៍បុព្វហេតុ ផ្លាស់ប្ដូរថ្មី ពីនោះមានការផ្លាស់ប្ដូរថ្មីកាន់តែខ្លាំងក្លាទាំងខាងទម្រង់ និងខ្លឹមសារនៃ របាយការណ៍។ ស្មារតីគឺមើលត្រង់លើការពិត វាយតម្លៃឲ្យបានត្រឹមត្រូវនូវលទ្ធផល ដែលសម្រេចបាន ចង្អុលបង្ហាញយ៉ាងទៀងត្រង់និងសត្យានុម័តចំពោះភាពរាំងស្ទះ និងឧបសគ្គក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិដែលមិនទាន់ត្រូវបានដោះស្រាយឬដោះស្រាយយ៉ាងយឺតយ៉ាវ; បន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ