អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ

(VOVworld)-នារសៀលថ្ងៃទី២៦វិច្ឆិកា អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបាន
អញ្ជើញមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច
ជាផ្លូវការនៅ ប្រទេសឡាវ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៦វិច្ឆិកា តាមសេចក្តីអញ្ជើញ
របស់អគ្គលេខា បក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith។​ក្នុងឱ
កាសនេះដែរ អគ្គ លេខាបក្ស លោក Nguyen Phu Trong បានផ្ញើសារទូរលេខថ្លែង
អំណរគុណចំពោះ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachit
ផងដែរ។

អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចនៅឡាវ


        ធ្វើការឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច
 នេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Hoang Binh Quan បាន
 គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវលើកនេះរបស់លោកអគ្គ
លេខាបក្សលោក Nguyen Phu Trong ទទួលបានជោគជ័យយ៉ាងល្អប្រសើ។​ភាគីទាំង
 ពីរបានឯកភាពនូវមនសិការរួមនិងអះអាងថាទំនាក់ទំនងសាមគ្គីភាពពិសេសវៀត
ណាមនិងឡាវជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាននិងជាកត្តាសំខាន់រួមចំណែកក្នុង
 ជោគជ័យរបស់បក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។

        លោក Hoang Binh Quan ក៏បានលើកច្បាស់ថា រាល់ទិសដៅ គោលនយោបាយ
 និងវិធានការធំៗដែលភាគីទាំងពីរបានព្រមព្រៀងដាក់ចេញក្នុងដំណើរទស្សនកិច្ចនេះ
 នឹងបើកចេញផ្លូវថ្មីនិងបង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការរវាងបក្សទាំង
 ពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។
 លើសពីនេះទៅទៀត ការឯកភាពមនសិការួមលើបណ្តាបញ្ហាអន្តរជាតិនិងតំបន់និង
បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើបញ្ហាកិច្ចការបរទេស
ជាពិសេសលើវេទិកាពហុភាគី រួមចំណែកសកម្មចូលក្នុងការធានាបរិយាកាសសន្តិភាព
ស្ថិរភាពក្នុងតំបន់និងលើពិភពលោក។

        ក្នុងឱកាសនេះដែរ ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារ សារព័ត៌
មានវៀតណាមនៅឡាវ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បក្សប្រជាជន
បដិវត្តន៍ឡាវ លោកស្រី Sounthone Sayachac បានអះអាងថា ដំណើរ ទស្សនកិច្ចនៅ
ឡាវរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នឹងរួមចំណែកសំ​ខាន់ទៅក្នុងការ
បង្កើនទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិ ការលើគ្រប់
វិស័យរវាងឡាវនិងវៀតណាមដែលបានថ្នាក់ដឹកនាំគ្រប់ជំនាន់ពូនជ្រុំ និងអភិវឌ្ឍន៍
ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ