អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីពីធីទទួលនិងជួបចរចារជាមួយអគ្គលេខាបក្សនិងប្រធានរដ្ឋចិន

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមពីថ្ងៃទី១២ ដល់ថ្ងៃទី១៣វិច្ឆិកាឆ្នាំ ២០១៧។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីពីធីទទួលនិងជួបចរចារជាមួយអគ្គលេខាបក្សនិងប្រធានរដ្ឋចិន - ảnh 1 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតី ពិធីទទួលបដិសញ្ឋារកិច្ចអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping 

នារសៀលថ្ងៃទី១២វិច្ឆិកា ពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្សនិងជាប្រ ធានរដ្ឋចិនលោក Xi Jinping បានរៀបចំយ៉ាងមហោឡារិកនៅវិមានប្រធានរដ្ឋតាម ពិធីការសម្រាប់ទទួលប្រមុខរដ្ឋ។

        បន្ទាប់ពីពិធីទទួល អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញ ជួបចរចារជាមួយលោក Xi Jinping។ យោងតាមលោក Nguyen Phu Trong ដំណើរទស្សនកិច្ចនេះបានអះអាងនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋចិន ក្នុង ការពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម ចិន ជាការគូសសញ្ញាសំខាន់ បើក ចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគី នាំទំនាក់ទំនងដៃគូសហប្រ តិបត្តិការលើគ្រប់វិស័យវៀតណាម ចិនកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ របស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ